Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​អាណិត​សេត​វិមាន ព្រោះតែ​កាក់​ចម្លាក់ “​សន្និសីទ​កំពូល​អាមេរិក​-​កូរ៉េខាងជើង​” ត្រូវ​បាន​លក់​បញ្ចុះតម្លៃ​

spot_img

​​កាក់​ចម្លាក់ “​សន្និសីទ​កំពូល​អាមេរិក​កូរ៉េខាងជើង ត្រូវបាន​ដាក់​ស្លាក​បញ្ចុះតម្លៃ​នៅ​អគា​រលក់ វត្ថុ​អនុស្សាវរីយ៍​របស់​សេត​វិមាន ក្រោយពេល​ដែល​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ប្រកាស​លុបចោល​សន្និសីទ​កំពូល​ជាមួយ​មេដឹកនាំ​គីម ជុង​អ៊ុន ។ តាម Reuter តម្លៃ​របស់​ប្រាក់​កាក់​នេះ ត្រូវ​បាន​ទម្លាក់​ពី 24,95 USD មក​នៅត្រឹម 19,95 USD ។​

 ​ប្រាក់​កាក់​អនុស្សាវរីយ៍​សន្និសីទ​កំពូល​អាមេរិ​កខាងជើង​

​ប្រភព​ដដែល​ឲ្យដឹងថា ផ្ទៃ​ខាង​មុខ​របស់​កាក់​នេះ មាន​រូប​អណ្តែត​របស់​លោក​ត្រាំ និង​លោក​គីម បែរមុខ​រក​គ្នា​នៅ​ពីមុខ​ទង់ជាតិ​ប្រទេស​នីមួយៗ រង្វង់​ខាងក្រៅ​ពណ៌​សមាន​បោះពុម្ពអក្ស​រថា “​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កំពូល​គីម ជុង​អ៊ុន​” រីឯ​រង្វង់​មូល​ពណ៌​ក្រហម​ខាងក្រៅ​គេ​បង្អស់​មាន​អក្ស​រថា ចរចា​សន្តិភាព និង​លេខ ២០១៨ ។​

​ផ្ទៃ​ខាងក្រោយ​របស់​កាក់ មាន​រូប​យន្តហោះ​របស់​ប្រធានាធិបតី​ហោះ​កាត់​សេត​វិមាន ព្រមទាំង​ត្រា​របស់​ប្រធានាធិបតី​អាមេរិក ។​

​កាក់​នេះ​ត្រូវបាន​ផលិត​ដោយ​កងទ័ព​អាមេរិក ដែល​គេ​តែង​ផលិត​វា​នា​ឱកាស​កើតមាន​ព្រឹត្តិការណ៍​ពិសេសៗ​៕ សូ​យ​ន​

spot_img
×