Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុភាព​នារី​ទាំងឡាយ​ចូរ​ប្រយ័ត្ន​ប្តី​ហេងស៊យ ពេល​ត្រូវ​ឆ្នោត​គេ​លាក់ទុក ពេល​លែងលះ​ប្រពន្ធ​រួច​ទើប​ដឹង​!

spot_img

​បុរស​សញ្ជាតិ​ចិន​ម្នាក់​ម្នាក់ បាន​រក្សា​ការសម្ងាត់​ក្នុង​រឿង​ត្រូវ​ឆ្នោត​ជិត ១​លាន​ដុល្លារ ហើយ​ភ្លាមៗ​នោះ បាន​ជំរុញ​ប្រពន្ធ​ឲ្យ​ចុះហត្ថលេខា​លើ​លិខិត​លែងលះ ។​

Yuan Li បាន​ប្តឹង​អតីត​ប្តី ហើយ​ទទួលបាន​ចំណែក​ប្រាក់រង្វាន់​មួយផ្នែក ។​

​តាម Chongqing Morning Post , លោក Liu Xiang នៅ​ទីក្រុង Chongqing បាន​ទិញ​ឆ្នោត​ផ្សងសំណាង​មួយ​សន្លឹក​មានតម្លៃ ៥៦​យាន់ (​ជិត ៩​ដុល្លារ​) កាលពី​ខែ​កុម្ភៈ ។ ក្រោយពេល​ដែល Liu និង​ប្រពន្ធ Yuan Li បាន​ចុះហត្ថលេខា​លើ​លិខិត​លែងលះ ទើប​បុរស​នេះ​ប្រាប់​មិត្តភក្តិ​ថា ខ្លួន​ត្រូវ​ឆ្នោត 5.700.000 យាន់ (​ប្រមាណ 900.000​ដុល្លារ​) ហើយ​បើក​បាន​លុយ​សុទ្ធ 4.6000.000​ដុល្លារ ក្រោយពេល​បង់ពន្ធ​រួច ។ Yuan បានដឹង​ព័ត៌មាន​នេះ​តាម​មិត្តភក្តិ​ម្នាក់ ហើយ​សំណូមពរ​ចែក​ប្រាក់រង្វាន់​បានមក​ពី​ការ​ត្រូវ​ឆ្នោត​។​

​តុលាការ​ក៏​សម្រេច​ឲ្យ Yuan ទទួលបាន 1.150.000 (​ប្រមាណ 200.000​ដុល្លារ​) ។ Yuan និង Liu បាន​រៀបការ​នៅ​ឆ្នាំ ១៩៩៩ នាង​ធ្វើការ​នៅ​រោងចក្រ​តម្បាញ ២​ឆ្នាំ ហើយ​ក្រោយមក​ក៏​ទៅ​ធ្វើការ​នៅ​ក្លឹប​កម្សាន្ត​មួយ ក្នុងពេលដែល Liu ជា​ប្តី​ជា​បុរស​កម្ជិល​មិន​ធ្វើការ​អ្វី​ទាំងអស់​។​

Yuan ឲ្យដឹងថា ជាង ១០​ឆ្នាំ​មកហើយ ដែល​គាត់​តែង​ចិញ្ចឹម​សុបិន្ត​ក្លាយជា​អ្នក​មាន​មួយប៉ប្រិចភ្នែ​ក ។ ហេតុនេះ ដឹង​តែ​ពី​យក​លុយ​ទៅ​ទិញ​ឆ្នោត Yuan ប្រាប់ថា នាង​ពិតជា​ឆ្ងល់​ដែរ​នៅពេល​ដែល​ប្តី​របស់​នាង​កាល​នោះ​បាន​បង្ខិតបង្ខំ​ឲ្យ​នាង​ចុះ​ហត្ថលេខា​លែងលះ ហេតុតែ​ឈឺចាប់​ពេក​នាង​ក៏​ចុះហត្ថលេខា​ឲ្យ​វា​ចប់​សាច់រឿង​តែម្តងទៅ ។ ចុង​ក្រោយ​ទើប​ដឹងថា នេះ​ជា​ឧបាយកល​របស់​អតីត​ប្តី​របស់​នាង ៕ ចន្ទ្រា​

spot_img
×