Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រា​ដែល​របស់​សម្អប់ បាន​នាំ​សំណាង​ដល់​គ្រួសារ​សញ្ជាតិ​បារាំង​មួយ​នូវ​ទឹកប្រាក់ ៦០ ម៉ឺន​ដុល្លារ​

spot_img

ច្រើន​ឆ្នាំ​មកហើយ និយាយ​រួម​ឆ្លងកាត់​មនុស្ស​ពីរ​ជំនាន់ ដែល​ថូផ្កា​មួយ​នេះ ត្រូវបាន​គេ​យក​ទៅ​ទុក​កន្លៀត​ឃ្លាំង ព្រោះ​តែ​ពីរ​តំណ​មក​ហើយ​នៃ​គ្រួសារ​នេះ​ពុំ​ចង់​ឃើញ​វា ។​

​ថូផ្កា​តម្លៃ ៦០០.០០០​ដុល្លារ

​នៅ​ថ្ងៃ​មួយ​ពេល​រៀបចំ​រើ​ផ្ទះ ហើយ​ធ្វើការ​បោសសម្អាត​ឃ្លាំង​លើ​ពិ​ដាន គ្រួសារ​មួយ​នៅ​បារាំង​បាន​ក្រឡេកឃើញ​ថូផ្កា​មួយ​ខ្ចប់​ក្នុង​ក្រដាស​កាសែត​ចាស់​។ ម្ចាស់ផ្ទះ​ក៏​បាន​យក​វា សាកល្បង​ទៅឲ្យ​ក្រុមហ៊ុន​ដេញថ្លៃ ដើម្បី​កំណត់​ថ្លៃ​សាកមើល ព្រោះ​គាត់​គិតថា យ៉ាងតិច​បំផុត​វា​ក៏​ជា​វត្ថុ​បុរាណ​មួយ​ដែរ ព្រោះ​បន្សល់ទុក​ពី​ជីទួត ជីលួត​របស់​លោក​ម្លេះ ។ ស្មាន​មិន​ដល់​ថា ក្រុមហ៊ុន ហ៊ាន​ឲ្យ​តម្លៃ​វា ៦០០.០០០​ដុល្លារ ដោយហេតុ​ថា វា​ជា​វត្ថុ​ផលិត​នៅ​រជ្ជកាល​ថាំង ប្រទេស​ចិន -​នេះ​បើ​តាម CNN ។​

​ម្ចាស់​ថូ​នេះ​និយាយថា ៖ គ្រួសារ​ពួក​ខ្ញុំ​មិន​ចូលចិត្ត​វា​ទេ ជីដូន​ជីតា និង​ឪពុក​ម្តាយ​ខ្ញុំ​ក៏​ដូច្នេះ​ដែរ ។ វត្ថុ​ទាំងនេះ​តា​យាយ​របស់លោក ទទួលបាន​មរតក​ពី​សាច់ញាតិ​របស់​គាត់​យូរយារ​ណាស់​មកហើយ ។​

​ចំណែក​អ្នកជំនាញការ​វិញ​ពិតជា​ត្រេកអរ​យ៉ាងខ្លាំង នេះ​ជា​ថូផ្កា​តែមួយគត់​ដែល​មាន​លក្ខណៈ​ដើម​ទាំងស្រុង​លើ​ពិភពលោក ដែល​ផលិត​ក្នុង​រជ្ជកាល​ថាំង ៕ ចន្ទ្រា​

spot_img
×