Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! មិនដឹងថា​ជា​ក្បាច់​រាំ​អ្វី ឬ​គ្រូ​ជាន់​នោះទេ​? ស្ទាវ​មួយ​ហ្វូង​ជាពិសេស​ស្រីៗ ចាក់​ក្បាច់​រាំ​ប្រកាច់​ននៀល​ពេញ​ដី​ភក់​តែម្តង (​មាន​វីដេអូ​)

spot_img

​ក្មេងៗ​សម័យ​ឥឡូវ ចូលចិត្ត​ធ្វើ​សកម្មភាព​អ្វីៗ​ដែល​ប្លែក ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​នៅលើ​បណ្តាញ​សង្គម ។ ជាក់ស្តែង វីដេអូ​មួយ​ដែល​បានបង្ហាញ​ឲ្យ​ឃើញ​យុវជន​ប្រុស​ស្រី​ស្ទាវៗ​មួយ​ហ្វូង នៅក្នុង​ប្រទេស​ថៃ នាំគ្នា​សម្តែង​រាំ​នៅ​ខាងក្រៅ​ភូមិ​របស់​ពួកគេ បានធ្វើ​ឲ្យ​អ្នកទស្សនា​ហួសចិត្ត និង​ងឿងឆ្ងល់​ជាង​ខ្លាំង ចំពោះ​សកម្មភាព​ចាក់​ក្បាច់​រាំ​ប្រកាច់ ននៀល​ពេញ​នៅលើ​ដី​ភក់ ធ្វើ​ឲ្យ​ប្រឡាក់​ប្រឡូក​ខ្លួនប្រាណ​ដូច​ប្រេត​បែបនេះ ។​

​ជាមួយ​បទ​ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍ ដែល​គេ​លឺសូរ​ច្រៀង​នូវ​ពាក្យ «​កា​ឌូ​ត​ទេវៗ​…» យុវជន​ស្ទាវៗ​ទាំងនោះ ជាពិសេស​ស្រីៗ ត្រូវ​បានឃើញ​ចាក់​ក្បាច់​រាំ​យ៉ាង​សាហាវ​តែម្តង ។​

​ទន្ទឹម​នោះ​នេះ​ផងដែរ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន បាន​បញ្ចេញមតិ​លើកឡើង​ទៅលើ​សកម្មភាព​រាំ​របស់​ស្ទាវៗ​ប្រុស​ស្រី​ទាំងនោះ​ថា មិនដឹង​ជា​ពួកគេ​នាំគ្នា​ធ្វើបែបនេះ​ដើម្បី​អ្វី​នោះទេ សង្ស័យ​យូរៗ​ទៅ នាំគ្នា​ឆ្គួ​ត​អស់ហើយ​…!! ៕ ចន្ទី​

spot_img
×