Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ឃឹមថា វីដេអូ​នេះ​អាច​ផ្តល់​ជា​មេរៀន​ដល់ ឪពុកម្តាយ​ដែល​ចូលចិត្ត​ឲ្យ​កូនតូចៗ ពាក់​គ្រឿងអលង្ការ​ (មានវីដេអូ)

spot_img

​ឪពុក​ម្តាយ​មួយចំនួន ចូលចិត្ត​ឲ្យ​កូនតូចៗ​របស់​ខ្លួន​ពាក់​គ្រឿងអលង្ការ​មានតម្លៃ ប៉ុន្តែ​ពេលខ្លះ​ការធ្វើ​បែប​នេះ​មិន​ល្អ​សំរាប់​កូនៗ​ពួកគេ​ទេ តែ​វា​អាច​នាំទុក្ខ​ដល់​ពួកគេ​ទៅ បើ​មាន​បញ្ហា ដូចជា​ការឆក់ប្លន់ ឬ​ចាប់ជំរិត​ជាដើម​។​

​ក្នុង​វិដេអូ​ខាងក្រោម​នេះ បង្ហាញ​ពី​ការ​ដោះយក​ខ្សែក​ពី​កុមារី​តូច​ម្នាក់ ដោយ​ជន​ខិល​ខួច ព្យាយាម​កន្ត្រាក់ តែ​មិនបាន​សម្រេច ក៏​ដោះ​យក​វិញ​បាន​ដោយ​ស្រួល​។ នេះ​អាច​ជា រឿង​សំណាង​មួយ​ដែរ ដែល​បាត់បង់ តែ​ខ្សែក​មួយ​ខ្សែ ដោយ​ជន​នោះ​មិន​មាន​បាន​ចាប់​ក្មេង​យក​​ទៅ​ជាមួយ​។​

CEN សង្ឃឹមថា វីដេអូ​នេះ​អាច​ផ្តល់​ជា​មេរៀន​សំរាប់​ឪពុកម្តាយ​ទូទៅ ដែល​ចូលចិត្ត​ឲ្យ​កូន​របស់​ពួកគេ​ពាក់​វត្ថុ​មានតម្លៃ​នៅ​នឹង​ខ្លួន​។ គ្រឿងអលង្ការ​គ្រាន់តែ​អាច​លម្អ​​រូបរាង​ខាងក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ​ការអប់រំ​ក្មេងៗ​ឲ្យមាន​អត្តចរឹត​ល្អ ទើប​អាច​លម្អ​ជីវិត​របស់​ពួកគេ​
​បាន​ រាងរហូត​៕ សុភ័ក្ត្រ

spot_img
×