Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាកបាទក្រហមកម្ពុជា​ឧបត្ថម្ភ​ថវិកា ១​លាន​ដុល្លារ ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ជា​លើក​ទី​១

spot_img

ភ្នំពេញ ​៖ នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨ នេះ លោកស្រី អា​ន្នី សុខ​អាន អនុប្រធាន​កាកបាទក្រហមកម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទទួល​ជួប​សវន​ការ និង​ប្រគល់​ថវិកា មួយ​លាន​ដុល្លារ​អាមេរិក ជា​លើក​ទី​១ ជា​ថវិកា​ទទួលបាន​ពី​សប្បុរសជន​ក្នុង​ទិវា ៨ ឧសភា ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែល​មាន​គណៈប្រតិភូ​ដឹកនាំ​ដោយ លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែល​ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា​។ ថវិកា​ចំនួន ១​លាន​ដុល្លារ​នេះ ក៏​ត្រូវ​បាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុងពេលនោះ​ដែរ​។​

​ក្នុងឱកាស​ជួប​សវនាការ​នោះ លោកស្រី​អនុប្រធាន បាន​សម្តែង​នូវ​ក្តី​សោម​ស្សរី​ករាយ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ការអញ្ជើញ​ដល់​របស់​គណៈប្រតិភូ​។ ជាមួយគ្នា​នោះ លោកស្រី​បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ការកោតសរសើរ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជូន​ចំពោះ​គណៈប្រតិភូ ជាពិសេស ក្រុមគ្រូពេទ្យ និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ព្យាបាល​ជំងឺ​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​ឆ្លងទន្លេ និង​កុមារ​កម្ពុជា​រាប់ពាន់ រាប់​ម៉ឺន​នាក់​។ ទន្ទឹមនឹងនោះ លោកស្រី ក៏​បាន​រំលឹក​ពី​ប្រវត្តិ​ស្នាដៃ​របស់ លោក បេអា​ត រិ​ចនឺ ដែល​បាន​លះបង់​គ្រប់បែបយ៉ាង ដើម្បី​ស្រោចស្រង់​អាយុជីវិត របស់​កុមារ​កម្ពុជា បាន​រាប់​លាន​នាក់​ក្នុង​ពេល​កន្លងមក​។​

​ជា​កិច្ច​ឆ្លើយតប លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​បាន​ចូលរួមចំណែក​ជាមួយ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែល​មូលនិធិ​នេះ បាន​ផ្តួចផ្តើម​បង្កើតឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការជំរុញ​លើកទឹកចិត្ត​ដល់​បុគ្គលិក​ទាំងអស់​បន្ត​នូវ​ការបំពេញ​ភារកិច្ច​របស់​ខ្លួន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ទទួលបាន​គាំទ្រ​កាន់តែច្រើន​ពី​សំណាក់​សប្បុរសជន​ជាតិ និង​អន្តរជាតិ ជាពិសេស ធានាបាន​នូវ​និរន្តរភាព​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​បន្ត​ទ្រទ្រង់​ដល់​សុខុមាលភាព​របស់​ស្ត្រី និង​កុមារ​កម្ពុជា​។​

​សូមបញ្ជាក់​ថា នេះ​ជា​លើក​ទី ១ ដែល​កាកបាទក្រហមកម្ពុជា បាន​ផ្តល់​ថវិកា ១​លាន​ដុល្លារ​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ហើយ​ដែល​ត្រូវ​ជា​ឆ្នាំ​ទី ៧ (៧​លើក​) សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា គិត​ពី​ឆ្នាំ ២០១២ បន្តបន្ទាប់​មក​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

   

spot_img
×