Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ ឆ្លង​សមិទ្ធផល​នានា ស្ថិត​នៅ​វត្ត​ធន់​វង្ស​មុន្នី នៅ​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង

spot_img

ខេត្ត​ស្វាយរៀង ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ ឆ្លង​ឧបដ្ឋានសាលា​កុដិ សាលារៀន រួមទាំង​សមិទ្ធផល​នានា ស្ថិត​នៅ​វត្ត​ធន់​វង្ស​មុន្នី ភូមិ​រាម​សេនា ឃុំ​អណ្ដូង​ពោធិ៍ ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ព្រឹក​ថ្ងៃ​សៅរ៍ ១២​កើត ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៨ ។​

​ថ្លែង​ក្នុង​ឱកាស​នោះ​លោកជំទាវ​កិត្តិ​សង្ក​ហ​បណ្ឌិត​បាន​ពាំនាំ​ការ​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ ក្រហម​កម្ពុជា ដែល​ជានិច្ចកាល សម្តេច​ទាំង​ពីរ​តែងតែមាន​មនោសញ្ចេតនា ស្រលាញ់ រាប់អាន និង​រួមសុខទុក្ខ​ជាមួយ​បងប្អូន​ជនរួមជាតិ​ទាំងអស់ និង​ជួយ​ដោះស្រាយ ទុក្ខលំបាក​សព្វបែបយ៉ាង​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​កម្ពុជា​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​បន្តទៀតថា ៖ មាន​កត្តា​៤​យ៉ាង ទី​១.​កត្តា​សុខ សន្តិភាព ទី​២.​កត្តា​ហេដ្ឋារចនាសម្ព័ន្ធ ទី​៣.​កត្តា​មធ្យោបាយ​ធ្វើដំណើរ និង ទី​៤.​កត្តា​ប្រាក់ចំណូល ដែល​អាច​ឲ្យ​យើងទាំងអស់គ្នា​បាន​ធ្វើ​បុណ្យ​តាម​បំណងប្រាថ្នា រៀងៗ​ខ្លួន ហើយ​សមិទ្ធផល​ដែល​ដាក់​សម្ពោធ​នា​ថ្ងៃនេះ កើតឡើង​ដោយ ទឹកចិត្ត​សប្បុរ ស​របស់​ឯកឧត្ដម លោកជំទាវ លោក លោកស្រី បាន​រួម​សាមគ្គី​គ្នា ជាមួយ​ព្រះសង្ឃ គណៈកម្មការ​អាចារ្យវត្ត លោកយាយ លោកតា ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ដែល​បាន​ចូលរួម ចំណែក​ក្នុង​ការអភិវឌ្ឍន៍​ខេត្ត​ស្វាយរៀង ស្ថិតក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៍​បាន​ធ្វើ​ការអំពាវនាវ សូមឱ្យ ៖ ទី​១.​អាជ្ញាធរ​ត្រូវ អប់រំ​នូវ​ការបង្ករ​បង្កើន​ផល និង​ណែនាំ​អំពី​គ្រោះថ្នាក់​នៃ​គ្រោះ​ធម្មជាតិ ។ ទី​២.​ប្រជា​ពលរដ្ឋ​គ្រប់រូប​ត្រូវ​ប្រើប្រាស់​នូវ​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការចូលរួម​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​គាំទ្រ​សម្តេច​អគ្គ​មហា សេនាបតី តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ទី​៦ និង​អាណត្តិ​បន្តបន្ទាប់ ទៀត​។ ទី​៣. ត្រូវ​រួមគ្នា​ជ្រោង​ទង់​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ និង​រួម​គ្នា ថែរក្សា​នូវ​សមិទ្ធផល នានា​របស់​រាជរដ្ឋាភិបាល​។​

​តាមរយៈ​នៃ​ការសម្ពោធ​សមិទ្ធិផល​ថ្ងៃនេះ ឯកឧត្តម សៅ សុខា ក៏​បាន​ទទួលយក សំណើរ​កសាង​ផ្លូវលំ​មួយ​ខ្សែ ២.៥០០​ម សម្រាប់​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ផង​ដែរ ៕ វ៉ៃកូ​

     

spot_img
×