Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រៃ​ប្ញ​ស្សី​ទាំងនេះ​កំពុង «​ទួញ​យំ​» ខណៈ​ភ្ញៀវទេសចរ​គ្មាន​ការពិចារណា នាំគ្នា​ធ្វើ​រឿង​មិនគួរ​បំផ្លិច​បំផ្លាញ​​បែបៗ​នេះ​យ៉ាង​គឃ្លើន

spot_img

​ព្រៃ​ប្ញ​ស្សី​មួយ​នៅក្នុង​ប្រទេស​ជប៉ុន បាន​កំពុង «​ស្រែកយំ​» ខណៈពេលដែល​ពួក​ភ្ញៀវទេសចរ​គ្មាន​ការពិចារណា​ជាច្រើន បាននាំគ្នា​សរសេរ ឬ គូរគំនូរ​ផ្សេងៗ​នៅលើ​ដើម​ប្ញ​ស្សី​ទាំងនោះ​ឡើង​ស្អេក​ស្អះ ។​

​ដីព្រៃ​ប្ញ​ស្សី​ទាំងនោះ ស្ថិតនៅក្នុងស្រុក Arashiyama ទីក្រុង​ Kyoto (ជប៉ុ) បាន​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេចរ មកពី​ទូទាំង​ជុំវិញ​ពិភពលោក ជាមួយ​សភាព​ស្ងប់ស្ងាត់​ដ៏​អស្ចារ្យ​របស់​វា ដែល​នាំមក​នូវ​សន្តិភាព​មួយ ។​

​ប៉ុន្តែ អ្វីៗ​ហាក់ដូច​ស្ថិតនៅ​ឆ្ងាយ​ពី​សុខសន្តិភាព សម្រាប់​ដើម​ប្ញ​ស្សី​យ៉ាងតិច ១០០ ដើម ដែល​កំពុង​ត្រូវបាន​បំផ្លិចបំផ្លាញ ជាមួយ​ការសរសេរ​ឡើង​ពាសពេញ​ដោយ​អក្សរ​ជា​ភាសា​ដូចជា​៖ អង់គ្លេស​, ចិន​, កូរ៉េ និង​អក្សរ​ជប៉ុន​មួយចំនួន​ផងដែរ ចាប់តាំងពី​ខែកុម្ភៈ មកម្ល៉េះ ។​

​ទោះយ៉ាងណា ខណៈពេលដែល​បុគ្គលិក​ថែទាំ បាន​គ្រប់គ្រង​ចំពោះ​ទង្វើ​បំ​ផ្លិត​បំផ្លាញ​ភាពស្រស់ស្អាត​របស់​ធម្ម​ជាតិ​មួយ​នេះ ដើម​ប្ញ​ស្សី​រង​ផលប៉ះពាល់​ទាំងនោះ ត្រូវបាន​កាត់បន្ថយ​ច្រើន ស្រប​ពេលដែល​មន្ត្រី Kyoto ក៏បាន​អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរណ៍​ទាំងអស់ បញ្ឈប់​សកម្មភាព​សរ​សេរ​ផ្សេងៗ​នៅលើ​ដើមឈើ​ទាំងនោះ​ផងដែរ ៕ ចន្ទី​

spot_img
×