Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាំង​មេ​កើយ ទាំង​បុគ្គ​លិក មិន​ដឹង​គុណ​ធម៌​ជា​មនុស្ស​ទុក​នៅ​កន្លែង​ណា? (មានវីដេអូ)

spot_img

ថ្មីៗនេះ នៅប្រទេសចិន ឃ្លីបមួយត្រូវបានបង្ហោះបង្ហាញបុគ្គលិកប្រុសរបស់ក្រុមហ៊ុនអចលនទ្រព្យមួយនៅទីក្រុង អ៊ីជីង ខេត្តហ៊ូប៊ី ប្រទេសចិន ត្រូវបានមេកើយជានារីទះកំផ្លៀងពិន័យឲ្យលូនលើកម្រាលព្រំ ព្រោះតែមិនសម្រេចភារកិច្ច។ ក្នុងអង្គប្រជុំ​បូក​សរុប​​លទ្ធផល​ការងារកន្លងមក នារីមេការក្រុមហ៊ុនបានទះកំផ្លៀងបុគ្គលិកប្រុស ៦នាក់​ក្នុងស្នូរទះដៃអបអរ​របស់​បុគ្គ​លិក​ក្រុម​ហ៊ុន​ដទៃទៀត ។

បុរគ្គលិកប្រុស ៦ នាក់ ត្រូវបានទះកំផ្លៀងព្រោះមិនសម្រេចភារកិច្ច ។

ក្នុង​ឃ្លីប​បង្ហាញ​បុគ្គលិក​រាប់​សិប​នាក់​លូន​លើ​កម្រាល​ព្រំ​ជា​រង្វង់​មូល ខណៈ​​ពេល​ដែល​មាត់​ពួក​គេ​ស្រែក​ទិស​ស្លោក​មួយ​មិន​ឈប់ឈរ ។

បុរស​ម្នាក់ប្រហែល​ជាមេ​កើយ​ធំឈរ​នៅ​​កណ្តាល​រង្វង់​នោះ តាម​ឃ្លាំ​មើល​កាយ​វិការ​ដែល​បុគ្គ​លិក​កំពុង​ធ្វើ ។

អ្នកដឹកនាំក្រុមហ៊ុននិយាយថា ៖ “ជាក់ស្តែងពួកបុគ្គលិកទាំងនេះ​ពុំសម្រេច​បាន​ភារកិច្ច​ដែល​ក្រុម​ហ៊ុន​ប្រគល់​ឲ្យ​ពួក​គេ​មិន​បាន​ទូរស័ព្ទ​ទៅ​ឲ្យអតិថិជន និងកិច្ចការច្រើនដទៃទៀត ។ ក្រុមហ៊ុនពិតជាងាយស្រួលពេកហើយសម្រាប់ពួកគេ” ។

ទោះបីត្រូវមេកើយស្រីទះកំផ្លៀងក៏ដោយ តែបុគ្គលិកប្រុស ៦នាក់ នោះនៅតែនិយាយថា មានការយល់ច្រឡំក្នុងឃ្លីបនេះ ហើយ​ពួក​គេ​ពិតជាចូលចិត្តធ្វើការនៅក្រុមហ៊ុននេះណាស់។

ខ្សែ​វីដេ​អូ​នេះ ពិ​តជាបង្កកំហឹងយ៉ាងខ្លាំងក្រោយពេលវាត្រូវបានបង្ហោះលើបណ្តាញសង្គម ។ មតិខ្លះចាត់ទុកថា ទង្វើបែបនេះ វាបង្ហាញនូវរបៀបគ្រប់គ្រងបែបបុរាណនាជំនាន់ស័ក្តិភូមិចិន ។

ពួកបុគ្គលិកត្រូវពិន័យឲ្យលូនលើកម្រាលព្រំ ខណៈពេលនោះមនុស្សមួយចំនួនទៀតលើកឡើងថា​លើកលោកនេះ​ពុំមាន​ការ​ងារ​ណា​មួយ​ដែលទាមទារឲ្យមនុស្ស ត្រូវយកតម្លៃគុណ​ធម៌របស់ខ្លួនមកប្តូរយកឡើយ ។ ហើយក្រុមហ៊ុនបែបនេះគប្បីបិទទ្វារទៅ ។

ដើម្បីឲ្យច្បាស់សូមប្រិយមិត្តទស្សនាឃ្លីប ។

spot_img
×