Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ​ស៊ែរ​ឲ្យ​អ្នកលក់​ទូរស័ព្ទ​បាន​ប្រុងប្រយ័ត្ន​ផង​! ជាមួយ​ល្បិច​ចោរ​ថ្មី សាក selfie គុណភាព​ទូរស័ព្ទ​ចុះឡើងៗ ឃើញ​ឱកាសល្អ​ចាំ​អ​ង្អា​ល់ (​មាន​វីដេអូ​)

spot_img

​នៅក្នុង​សង្គម​បច្ចុប្បន្ននេះ មិន​ថា​នៅ​ប្រទេស​ណា​នោះទេ ករណី​អំពើចោរកម្ម​ផ្សេងៗ តែងតែ​កើតឡើង​ជារឿយៗ ប៉ុន្តែ គ្រាន់តែ​សកម្មភាព​បទល្មើស​តិច ឬ ច្រើន ទៅតាម​ការគ្រប់គ្រង ក៏ដូចជា​គោលនយោបាយ​កម្ចាត់​បទ​ល្មើស​ដ៏​ម៉ឺងម៉ាត់​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​នីមួយៗ​ប៉ុណ្ណោះ ។ ហើយ​បច្ចុប្បន្ននេះ បើ​និយាយ​អំពី​បទល្មើស​ចោរកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​យើង​វិញ គឺ​ពុំ​កម្រ​ឃើញ​កើតឡើង​ដូច​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មុននេះ​ទេ ។​

​ទោះយ៉ាងណា បើទោះជា​មាន​កាមេរ៉ា​ឃ្លាំមើល ដែល​ត្រូវបាន​បំពាក់​ស្ទើរតែ​គ្រប់​ទីកន្លែង​ហាង​រកស៊ី​ជាច្រើន​ក្តី ក៏​នៅតែមាន​បទល្មើស​កើតឡើង​តាម​រូបភាព​នឹកស្មាន​ពុំ​ដល់​ផ្សេងៗ ដោយ​ពុំ​ខ្លាចញញើត​នឹង​សំណាញ់​ច្បាប់​ឡើយ ។ ជាក់ស្តែង ដូចជា​ករណី​នៅក្នុង​វីដេអូ​នេះ​អីចឹង ចោរ​ដ៏​ព្រហើន​ម្នាក់​បាន «​ឆក់​» យក​ទូរស័ព្ទ​អ្នកលក់​អស់​១​គ្រឿង​ទៅដោយ​សុវត្ថិភាព បន្ទាប់ពី​ចូល​ទិញ និង​ធ្វើ​ល្បិច​ជា​ថត selfie ដើម្បី​បញ្ជាក់​ពី​គុណភាព​ទូរស័ព្ទ​នោះ និង​ឃើញ​ឱកាសល្អ ក៏បាន​ដាក់​មេ​ប្រូច​ឡើង​ម៉ូតូ​គ្នីគ្នា​បាត់ស្រមោល​តែម្តង ។​

​វីដេអូ​ខាងក្រោម​នេះ ជា​គំរូ​មួយ​ដែល​បងប្អូន​អ្នករកស៊ី​លក់ដូរ​ទាំងអស់ ពុំ​ថា​តែ​ទូរស័ព្ទ​ទេ គួរ​ប្រុងប្រយ័ត្ន​នឹង​អតិថិជន​បង្ហាញ​នូវ​អាកប្បកិរិយា​ចម្លែកៗ ដើម្បី​កុំ​ឲ្យ​ខាតបង់​របស់ទ្រព្យ​ដូច​ក្នុងករណីនេះ ៕ ចន្ទី​

  

spot_img
×