Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ប៉ះទង្គិច បែរ​ជា​លេច​រឿង​មួយ​នឹកស្មាន​មិន​ដល់​… ..

spot_img

​គ្មាន​នរណា​ម្នាក់​ចង់ឃើញ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ទេ ប៉ុន្តែ​ករណី​ប៉ះទង្គិច​រថយន្ត​មួយ​នៅ​ប្រទេស​ចិន ដោយ​ចៃដន្យ បែរ​ជា​ជួយ​ធ្វើឲ្យ​ទ្វារ​រថយន្ត​មួយ​របើក ខ្ទាត​ចេញ​ស្រី​ស្អាត​ម្នាក់​កំពុង​ត្រូវ​គេ​ចាប់ជំរិត​ប្រៀបដូចជា​ភាពយន្ត​ហូលីវូត​អីចឹង​ដែរ ។​

​នារី​ដែល​រួចផុត​ពី​ការ​ចាប់ជំរិត ដោយ “​គុណ​” គ្រោះថ្នាក់​ចរាចរណ៍ ។​

​ករណី​គ្រោះ​ថា្នក់​ដ៏​កម្រ​កើត​នេះ បាន​កើតឡើង​ចំពេល​ចរាច​រណ៍​ណែនណាន់តាន់តាប់​មួយ​កាលពី​ថ្ងៃ​ច័ន្ទ ចេង​ទូ ខេត្ត​ស៊ី​ឈួន ។ តាម​រូបភាព និង​ខ្សែ​វីដេអូ​ថត​យក​បាន​នោះ​មាន​រថយន្ត ៣ គ្រឿង បាន​បុក​បន្តកន្ទុយ​គ្នា លើ​ផ្លូវ​មួយ​មាន​រថយន្ត​យ៉ាងច្រើន​កុះករ ។ បន្ទាប់មក​ក៏​ឃើញ​នារី​ម្នាក់​ធ្លាក់​ចុះ​មក​លើ​ថ្នល់ ហើយ​អង្គុយ​ប្រឹង​ស្រាយ​ខ្សែ ដែល​ចង​ជាប់ដៃ និង​ជើង ។​

​សាក្សី​នៅ​កន្លែងកើតហេតុ​ប្រាប់ថា ៖ ពួកគេ​សំឡឹង​ឃើញ​បុរស​ម្នាក់ ពាក់មួក​ហាម​ធំ លូន​ចេញពី​រថយន្ត​ទី ៣ ហើយ​គេចខ្លួន​បាត់ ។ មនុស្ស​ជាច្រើន​បាន​យក​ទូរស័ព្ទ​មក​ថត​ទិដ្ឋភាព​គួរ​ឲ្យ​តក់ស្លុត​ផង និង​កម្រ​ឃើញ​ផង ប៉ូលិស​នៅ​ទីក្រុង​នេះ ក្រោយមក​បាន​ប្រកាស​លើ​បណ្តាញ​សង្គម​ថា គេ​ចាប់បាន​ជនដៃដល់​ត្រកូល Chen អាយុ ៣០​ឆ្នាំ នៅ​ថ្ងៃ​ដដែល​នោះ​។ បុរស​នេះ​សារភាពថា ខ្លួន​បាន​ចាប់ជំរិត​នារី​ស្លៀកពាក់​ខ្មៅ​ខាងលើ នៅ​កន្លែង​ចត​រថយន្ត​ក្រោម​ដី​មួយ​។ ពេលនេះ​ប៉ូលិស​កំពុង​បន្ត​ការស៊ើបអង្កេត ៕

spot_img
×