Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ចំណាកស្រុក​ខ្មែរ​ទាំងឡាយ​គប្បី​ដាស់តឿន​គ្នា កុំ​យក​ជីវិត ជា​ថ្នូរ​នឹង​លុយ ដូច​កម្មករ​ម្នាក់​នៅ​ម៉ាឡេស៊ី​ (មានវីដេអូ)

spot_img

​គាត់​ត្រូវ​ធ្វើការ​បែបនេះ ដោយ​ពុំ​មាន​ឧបករណ៍​ការពារ​គ្រោះថ្នាក់​អ្វី​ទាំងអស់ តាម​គេហទំព័រ​របស់​អូស្ត្រាលី Perth Now កម្មករ​ម្នាក់​ធ្វើការ​នៅ​កូឡាំពួ​រ ប្រទេស​ម៉ាឡេស៊ី បាន​ដើរ​ចុះ​ដើរ​ឡើង លើ​ការដ្ឋាន​សំណង់​កម្ពស់​រាប់រយ​ម៉ែត្រ​មួយ ដោយ​ពុំ​មាន​ភ្ជាប់​នឹង​ខ្លួន​នូវ​ឧបករណ៍​ការពារ​អ្វី​ទាំងអស់ ។ កម្មករ​រូប​នេះ ត្រូវ​ដើរ​ធ្វើ​ការងារ​ពី​លើ បន្ទះ​ដែក​ទ្រាប់​ពីក្រោម តែ​ប៉ុន្មាន​បន្ទះ​ប៉ុណ្ណោះ ។ ពីមុខ​ពីក្រោយ​គាត់​គឺជា​លំហ​ទាំងស្រុង ។​

​ខ្សែ​វីដេអូ​នេះ ត្រូវ​បាន​ថត​ដោយ​កម្មករ​ម្នាក់ទៀត បំណង​បង្ហាញ​នូវ​លក្ខខណ្ឌ​ធ្វើការ​ដ៏​មហា​គ្រោះថ្នាក់​បំផុត ។​

​កម្មករ​ម្នាក់​នៅ​ម៉ាឡេស៊ី យក​ជីវិត​ជា​ថ្នូរ​នឹង​លុយ ខ្សែ​វីដេអូ​ដែល​មាន​ថេរវេលា​ប្រមាណ ៥​នា​ទីនេះ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ហើយ​ត្រូវបាន​មតិ​ជាច្រើន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី ត្រូវមាន​ការត្រួតពិនិត្យ និង​គិតគូរ​ដល់​ជីវិត​កម្មករ ។​

​មតិ​ភាគច្រើន​លើកឡើងថា ដោយហេតុតែ​ក្រីក្រ ទើប​ពួកគេ​គ្មាន​ជម្រើស​អ្វី​ផ្សេង ក្រៅ​ពី​យក​ជីវិត​ទៅ​ធ្វើ​ជា​ថ្នូរ​ដើម្បី​ប្រាក់​ចិញ្ចឹមជីវិត​ប៉ុណ្ណោះ ។ ពួកគេ​ធ្វើ​គឺ​ដើម្បី​ចិញ្ចឹម​គ្រួសារ ឬ​យ៉ាងតិច​បំផុត​ក៏​ដើម្បី​ចិញ្ចឹមជីវិត​ពួកគេ​ដែរ ៕ ចន្ទ្រា​

​ខ្សែ​វីដេអូ​នេះ ត្រូវ​បាន​ថត​នៅលើ​អគារ “​ទម្លុះ​មេឃ​” កំពុង​សាងសង់​នៅ​ម៉ាឡេស៊ី ។

spot_img
×