Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តាប់​ប៉ូលិស​វៀតណាម​អួត ពី​ការបង្ក្រាប​ខារ៉ាអូខេ​វ៉ៃ​សិច ជាមួយ​ភ្ញៀវ​ភាគច្រើន​ជា​ជនបរទេស​

spot_img

​នៅ​វេលា​ទៀបភ្លឺ ថ្ងៃទី ២៦ ខែ​ឧសភា​នេះ ប៉ូលិស​ក្រុង​ហូជីមិញ ជាមួយ​នឹង​សមត្ថកិច្ច​ចម្រុះ ដោយ​ប្រើប្រាស់​កម្លាំង​ប៉ូលិស​អន្តរាគមន៍​ជិត​១​វរៈ​សេនា​ធំ បាន​ហ៊ុំ​ព័ទ្ធ និង​ឆ្មក់​ចូល​ហាង Phoenix នៅ​សង្កាត់​លេខ​១ ចាប់ខ្លួន​បាន​នារី​ជាង ៣០​នាក់ ស្លៀកពាក់​របៀប​ខ្វះ​ក្រណាត់ កំពុង​បម្រើ​ភ្ញៀវ​យ៉ាង​ក្តៅគគុក​ក្នុង​ខារ៉ាអូខេ ។​

​នៅ​ទីនោះ​ក្រៅពី​ស្រី​សាច់​ស​ម៉ត់ខៃ ក៏​នៅ​មាន​ម្សៅ​ស សម្រាប់​បម្រើ​ភ្ញៀវ​ថែមទៀត​ផង​។ គេ​ក៏​បាន​ចាប់ខ្លួន “​ស្រី​ស្រស់​ប្រុស​ស្អាត​” ១០​គូ កំពុងតែ​ឡើងឋានសួគ៌​នឹង​គ្រឿងញៀន ។​

​មុន​នោះ​ដែរ នៅ​អាធ្រាត​ថ្ងៃទី ២៥ ខែ​ឧសភា សមត្ថកិច្ច​ខាង​លើ ក៏​បាន​ឆ្មក់​ចូល​សណ្ឋាគារ​ទេសចរណ៍ Sai Gon Star ស្ថិតក្នុង​សង្កាត់​លេខ ៣ ក្រុង​ហូជីមិញ​ដដែល នៅ​ទីនោះ​គេ​ក៏​ចាប់​បាន​មុខសញ្ញា​ស្រី​ប្រុស​កំពុងតែ​សប្បាយៗ​នឹង​គ្រឿងញៀន ។​

​ក្នុង​បន្ទប់ VIP ៦ នៃ​សណ្ឋាគារ​នេះ មាន​នារី​អ្នកបម្រើ​ស្លៀកពាក់​បែប​ស្រើបស្រាល ចំនួន ៥២​នាក់ កំពុង​អង្គុយ​ច្រៀង​ខារ៉ាអូខេ​ជាមួយ​ភ្ញៀវ​បរទេស ។​

​នៅ​កន្លែង​ទាំងពីរ​នេះ ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​ការចោទប្រកាន់​ពី​បទល្មើស​យ៉ាងច្រើន ពិសេស​គឺ​ការសេព​គ្រឿងញៀន និង​ពេស្យាចារ ។​

​នៅ​ស្រុក​គេ​ឥឡូវ​ពុំ​ត្រឹមតែ​នារី​បម្រើ​ទេ ដែល​ត្រូវ​ចាប់ខ្លួន ពួក​ប្រុសៗ​ក៏​ត្រូវ​ចាប់​បញ្ជូន​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ដែរ ។​

​គួរកត់សម្គាល់​ថា នៅក្នុង​កន្លែង​ទាំងពីរ​នេះ មាន​ច្រក​រំដោះខ្លួន​ច្រើន ប៉ុន្តែ​មុន​នោះ ប៉ូលិស​បាន​សិក្សា​លំអិត និង​ដាក់​កម្លាំង​បិទ​ច្រក​ទាំងនោះ​រួចស្រេច ។​

​នារី​បម្រើ​ភ្ញៀវ​ស្លៀកពាក់​ស្តើង​រហៀរ និង​លេច​លើ​លេច​ក្រោម ។​

 

​ប្រយ័ត្ន​ណា​សុភាពបុរស​ខ្មែរ​ទាំងឡាយ​ដែល​បាន​ទៅលេង​ទីក្រុង​ហូជីមិញ ព្រោះ​ឥឡូវ​គេ​មិន​ចាប់​តែ​ភាគី​នារីៗ​ប៉ុណ្ណោះ​ទេ តែ​ខាង​ប្រុស​ក៏​មិន​រួច​ខ្លួន​ដែរ ៕

spot_img
×