ភ្នំពេញ៖នៅ ម៉ោងជាង៨យប់ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះបំផ្លាញផ្ទះជួលអស់៥បន្ទប់ ក្នុងភូមិត្នោតជ្រុំ៦សង្កាត់ បឹងទំពុនទី២ ខណ្ឌមានជ័យ។
ទោះបីឡានពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញ បានចុះបាញ់អន្តរាគមន៍ពន្លត់ លើខ្នងផ្ទះជួលចំនួន៥បន្ទប់ ដោយប្រើប្រាស់ទឹកអស់ចំនួន ៧គ្រឿង ក្នុងចំណោមឡានមកដល់ឡានមក១១គ្រឿង ។
អាជ្ញាធរខណ្ឌនិងខាងក្រុមពន្លត់អគ្គិភ័យបានឱ្យដឹងថា៖ករណីការឆាបឆេះលើខ្នងផ្ទះជួល គឺកើត ចេញពីការឆ្លងចរន្ត អគ្គិសនីក្នុងបន្ទប់ផ្ទះជួលទី ២ ក្នុងចំណោមបន្ទប់ទាំង៥ផ្ទះជួល ដោយសារម្ចាស់ផ្ទះជួលចាក់សោរចេញទៅខាងក្រៅ មិនបិតបារ៉ែតភ្លើងទើបបណ្តាលអោយមានការឆាបឆេះតែម្តង ។
តែទោះជាយ៉ាងករណីការឆាបឆេះក្នុងបន្ទប់ផ្ទះជួលខាងលើនេះគឺមិនបណ្តោយអោយរងរបួស ឬក៍គ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។
សមត្ថកិច្ចបន្ថែមថា៖ ក្នុងនោះឡានពន្លត់អគ្គិភ័យអន្តរាគមន៍របស់ស្នងការរាជធានីភ្នំពេញបានគ្រប់គ្រងស្ថាការណ៍ ១០០ភាគរយដោយមិនឱ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងទេហើយប្រើរយះពេល១ម៉ោងរលត់អស់ទាំងស្រុង៕ ដោយ៖បញ្ញាស័ក្តិ