Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​-​កូរ៉េខាងជើង នឹង​រៀបចំ​ជំនួបកំពូលជាន់​ខ្ពស់នៅ​ថ្ងៃទី​០១ ខែមិថុនា

spot_img

​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in និង​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un បាន​ឯកភាព​រៀបចំ​កិច្ចចរចា​ជំនួបកំពូលជាន់ខ្ពស់​នៅ​ថ្ងៃទី​០១ ខែមិថុនា ខាងមុខ ។

​ទី​ភ្នាក់​ងារ​ផ្លូវការ​កូរ៉េខាងជើង KCNA ថ្មីៗ​នេះ​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​កំពូល​កាលពី​ម្សិលមិញ ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in មេដឹកនាំ Kim Jong-un បាន​អះអាង​ពី​ការសម្រេចចិត្ត​របស់ខ្លួន ចំពោះ​សន្និសីទ​កំពូល ដែល​តាម​គំរោង​ប្រព្រឹត្តទៅ​ខែមិថុនា នៅ​សិង្ហ​បុរី ជាមួយ​ប្រធានាធិបតី​អាមេរិក Donald Trump ។​

​តាម KCNA ជំនួប​កំពូល​លើក​ទី​២​នេះ រវាង​មេដឹកនាំ​កូ​រ៉​ខាងត្បូង និង​ខាងជើង ទទួលបាន​ការឯកភាព​គួរ​ឲ្យ​រីករាយ ។ ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in និង​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un បាន​ឯកភាព​រៀបចំ​កិច្ចចរចាជំនួប​កំពូល​រវាង​ប្រទេស​ទាំងពីរ នៅ​ថ្ងៃទី​០១ មិថុនា ខាងមុខ ។​

​មុន​នោះ វិមាន​ប្រ​ធានា​ធិបតីកូ​រ៉​ខាងត្បូង ក៏បាន​បញ្ជាក់ថា មេដឹកនាំ​កូរ៉េ​ទាំងពីរ បាន​ឯកភាព​ចំពោះ​ជំនួប​កំ​ពូ​លើក​ទី​២​នេះ​ក្នុង​រង្វង់​១​ខែ​កន្លងមក ។ ក្នុងជំនួបកំពូល​លើក​ទី​២​ម្សិលមិញ​នេះ មេដឹកនាំ​ទាំងពីរ​បាន​ប្តូរ​យោបល់​គ្នា​ត្រង់ៗ អំពី​ទស្សនៈ និង​ការអនុវត្តន៍ ជុំវិញ​ខ្លឹមសារ​សេចក្តីថ្លែងការណ៍ Panmunjom ថ្ងៃទី​២៧ មេសា ក៏ដូចជា​សន្និសីទ​កំពូល​អាមេរិក​-​កូរ៉េខាងជើង ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១២ ខែមិថុនា ៕ សូយន

spot_img
×