Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាមេរិក​៖ ក្រុង​វ៉ាស៊ីនតោន​ពេញចិត្ត​នឹង​បញ្ហា​កូរ៉េ

spot_img

​តាម Reuters នៅ​ថ្ងៃទី​២៦ ឧសភា ម្សិលមិញ​នេះ ប្រធានាធិបតី​អាមេរិក Donald Trump អះអាងថា រដ្ឋាភិបាល​របស់លោក ពិតជា​មានចិត្ត​មួយ​ថ្លើម​មួយ​ក្នុង​រឿង​កូរ៉េខាងជើង ។​

​លើ​បណ្តាញ​សង្គម Twitter លោក Trump លើកឡើងថា​៖ «​ពិតជា​ពុំមាន​ការ​ខ្វែង​គំនិត​ណាមួយ ក្នុង​រដ្ឋការ Trump អំពី​វិធី​ដោះស្រាយ​ជាមួយ​កូរ៉េខាងជើង ។ ប្រសិនបើ​មាន​វិញ​នោះ ក៏​វា​ពុំមាន​ជា​រឿង​សំខាន់​ដែរ​ទេ » ។​

​សេចក្តីប្រកាស​ខាងលើ ត្រូវបាន​លើកឡើង បន្ទាប់ពី​លេចឮ​អំពី​ជម្លោះ​រវាង​ទីប្រឹក្សា​សន្តិសុខ​ជាតិ John Bolton និង​ប្រមុខ​ការទូត Mike Pompeo ទាក់ទង​ដល់​បញ្ហា​យុទ្ធសាស្ត្រ​របស់​អាមេរិក ចំពោះ​បញ្ហា​កូរ៉េខាងត្បូង ៕ សូ​យ​ន​

spot_img
×