Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តា​ចុង ចាប់រំលោភ​ចៅស្រី អាយុ​២​ឆ្នាំ ត្រូវ​នគរបាល ចាប់វាយ​ខ្នោះ

spot_img

​ភ្នំពេញ​៖ ជីតា​ចុង បាន​ចាប់រំលោភ​កុមារី​អាយុ​២​ឆ្នាំ ខណៈ​ម្តាយ យកមក​ផ្ញើ​ឲ្យ​ជួយ​មើលថែ ហើយ​ទៅធ្វើ​ការ​រោងចក្រ​។ ក្រោយពី​ទទួល​ពាក្យបណ្តឹង ពី​ម្តាយ​កុមារី​រងគ្រោះ នៅ​ថ្ងៃទី​២៦​ខែឧសភា កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​២ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ បានធ្វើ​ការចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាមៗ​តែម្តង ដើម្បី​យកមក​សួ​នាំ និង​បញ្ជូន​ទៅកាន់​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​តុលាការ​។​

​មន្ត្រីនគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ​អាយុ​ជាង​២​ឆ្នាំ មាន​ម្តាយ​ឈ្មោះ ផាត ច​ន្ធូ អាយុ​២៤​ឆ្នាំ មុន​របរ​កម្មការិនី​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ​។ ចំណែកឯ​ជនសង្ស័យ ដែល​ត្រូវជា​ជីតា​ចុង ឈ្មោះ ជឹម ច​យ អាយុ​៥២​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ក្បែរ​គ្នា មាន​ស្រុកកំណើត​នៅ ឃុំ​អូ​ឫស្សី ស្រុក​កំពង់​ក្រឡាញ់ ខេត្តកំពង់ឆ្នាំង ដែល​បានធ្វើ​សកម្មភាព​រំលោភ ថ្ងៃទី​២៥ ខែឧសភា នៅ​បន្ទប់​ជួល​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោ​ច​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​បើតាម​ម្តាយ​កុមារី​រងគ្រោះ បាន​ឲ្យ​ដឹងថា រូបគាត់​បានចេញ​ទៅធ្វើ​ការ​រោងចក្រ ដោយ​យក​កូនស្រី​រងគ្រោះ​ទៅ​ផ្ញើ​ម្តាយបង្កើត ឲ្យ​ជួយ​មើល​ជា​រៀងរាល់ថ្ងៃ ដូច​សព្វដង លុះ​មកដល់​វេលា​ម៉ោង​៥​ល្ងាច បាន​ចេញពី​ធ្វើការ​វិញ មកដល់​បន្ទប់​ជួល ស្រាប់តែ​ឃើញ​កូនស្រី អង្គុយបត់ជើង ដោយមាន​ប្រលាក់​ឈាម​ហូរ​តាម​ប្រដាប់ភេទ ក៏បាន​សួរនាំ​កូនស្រី​របស់ខ្លួន ក៏បាន​បែកធ្លាយ​ឪពុកចុង​របស់​នាង ជា​អ្នក​ចាប់រំលោភ​ចៅស្រី ទើប​នាំ​កូនស្រី​មក​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ​២ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាមៗ​តែម្តង ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×