Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ថៃ ឆ្មក់​ចូល​វត្ត​ជា​ច្រើន និង​ចាប់​លោកសង្ឃ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ

spot_img

​តាម​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ប៉ូលិស​ថៃ បាន​ឆ្មក់​ចូល​វត្ត​ជាច្រើន ពាសពេញ​ប្រទេស​នេះ​ហើយ​ចាប់​ឃាត់​សង្ឃ​មិនតិច​អង្គ​ទេ ដែល​រង​ការចោទប្រកាន់​ថា បាន​កេង​បន្លំ​ថវិការ​វត្ត ។​

​សង្ឃ​ថៃ​មួយអង្គ​ត្រូវ​ប៉ូលិស​ចាប់​បញ្ជូន​ទៅកាន់​សវនាការ កាលពី​ថ្ងៃ​ទី ២៤

​ក្នុងចំណោម​សង្ឃ​ដែល​ត្រូវបាន​ចាប់ខ្លួន ក៏​មាន​សមាជិក​នៃ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​ព្រះសង្ឃ​វ័យ​ចំណាស់​ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​ម​ជ្ឈ​សង្ឃ​ព្រះពុទ្ធសាសនា​នៅ​ប្រទេស​ថៃ ។​

​ដោយ​មាន​ដីកាឆែកឆេរ និង​ឃាត់ខ្លួន កងកម្លាំង​ប៉ូលិស​ពិសេស​ចំណុះ​អង្គភាព​បង្ក្រាប​ឧក្រិដ្ឋជន​បាន​ឆ្មក់​ចូល​វត្ត Sam Phraya, វត្ត Sa Ket និង វត្ត Samphanthawong នៅ​រដ្ឋធានី​បាងកក Wat Onoi នៅ​ខេត្ត Nakhon Pathom និង Kudeethong នៅ​ខេត្ត Sing Buri ។​

​នៅ​វត្ត Onoi ប៉ូលិស​បាន​ចាប់​ឃាត់ខ្លួន​ចៅអធិការ​វត្ត​ព្រះនាម Buddha Isara ជា​អ្នក​ធ្លាប់​គាំទ្រ​ចលនា “​បិទទ្វារ​បាងកក​” កាលពី​ឆ្នាំ ២០១៣-២០១៤ ក្រោម​បទ​ចោទប្រកាន់​ថា​បាន​គាំទ្រ ដល់​សកម្មភាព​ឆក់​ប្លន់ ប្រព្រឹត្តទៅ​ក្នុង​ពេល​បាតុកម្ម​ដឹកនាំ​ដោយ​ក្រុម​កែទម្រង់​ប្រជាធិបតេយ្យ​ប្រជាជន (PDRC) ។ សង្ឃ Buddha Isara ត្រូវបាន​បក​ស្បង់​ជីពរ និង​ត្រូវ​ឃុំខ្លួន​ក្នុង​អំ​ពេល ១២ ចាប់​ទី​ថ្ងៃ ២៤ ខែ​ឧសភា បន្ទាប់​ពី​តុលាការ​ព្រហ្មទណ្ឌ​ទាត់ចោល​សំណើរ​បង់ប្រាក់​ធានា​ក្រៅ​ឃុំ ។​

​ទន្ទឹម​នោះ​ដែរ ចៅអធិការ​ព្រះនាម Phrom Sitthi នៃ​វត្ត​សាកេ​ត ដ៏​ល្បីល្បាញ​នៅ​រដ្ឋធានី​បាងកក ក៏​ត្រូវ​ចាប់ខ្លួន​ដែរ ។ ប៉ូលិស​ត្រូវបាន​រក​ច្រក​សម្ងាត់​មួយ​ពី​វត្ត​សាកេ​ត ទៅ​កាន់​ផ្លូវ Bomrung Muang ។ សមត្ថកិច្ច​ថៃ​អះអាងថា សង្ឃ​វត្ត​នេះ បាន​កិបកេង​លុយ​ពី​គម្រោង​ពីរ ទាក់ទិន​ដល់​ព្រះពុទ្ធសាសនា មានតម្លៃ ៦៩​លាន​បាត (​ប្រមាណ ២,២​លាន​ដុល្លារ​) ហើយ​បញ្ជូន​ទៅ​ឲ្យ​មនុស្ស​នៅ​ក្រៅ​វត្ត ។ ប៉ូលិស​នៅ​បញ្ជាក់​ឃើញថា ទឹកប្រាក់​ប្រមាណ ១៣០​លាន​បាត (​ប្រមាណ ៤,១​លាន​ដុល្លារ​) ត្រូវបាន​គេ​បញ្ជូន​ចូល​គណនេយ្យ​ចំនួន ១០ របស់​ចៅអធិការ​វត្ត​សាកេ​ត ។​

​ឧត្តមសេនីយ៍ត្រី Maitree Chimcherd មេបញ្ជាការ​អង្គភាព​បង្ក្រាប​ឧក្រិដ្ឋជន បញ្ជាក់ថា ៖ ថវិការ​ស្ទើរតែ​ទាំងអស់​ត្រូវបាន​បញ្ជូន​ឲ្យ​វត្ត​សាកេ​ត វត្ត​សំ​ប្រា​យ៉ា និង​វត្ត Samphanthawong សុទ្ធសឹង​ផ្ទេរ​ចេញ​ទៅ​ឲ្យ​មនុស្ស​នៅ​ក្រៅ ។​

​ប្រជាជន​ថៃ ៦៩​លាន​នាក់ ស្មើនឹង ៩០% សុទ្ធសឹង​កាន់​ព្រះពុទ្ធសាសនា ហើយ​តែងតែ​ប្រគេន​វិភាគទាន​លើ​វិស័យ​ដល់​ទៅ​រាប់​ពាន់​លាន​ដុល្លារ​ឯណោះ​ក្នុង ១​ឆ្នាំៗ ៕ សូ​យ​ន​

spot_img
×