Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តា​មន្ត្រី​អាមេរិក​ទៅ​កាន់​កូរ៉េខាងជើង ដើម្បី​ត្រៀម​បម្រុង​ឲ្យ​ជំនួប​កំពូល​

spot_img

​តាម Reuter និង​កាសែត Washington Post ចុះ​ផ្សាយ​ឲ្យដឹងថា មន្ត្រី​អាមេរិក​មួយក្រុម​បាន​ទៅ​កាន់​កូរ៉េខាងជើង នៅ​ថ្ងៃ​ទី ២៧ ខែ​ឧសភា ដើម្បី​ចរចា​អំពី​ការត្រៀម​បម្រុង​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន ។​

Washington Post បាន​ដកស្រង់​ប្រភព​ច្បាស់​ការណ៍​មួយ​ឲ្យដឹងថា អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កូរ៉េខាងជើង Sung Kim ដែល​បច្ចុប្បន្ន​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ហ្វីលីពីន​នោះ ត្រូវ​បាន​កោះហៅ​ដើម្បី​ដឹកនាំ​កិច្ចការ​ត្រៀម​បម្រុង​ទាំងនេះ ។​

​នៅ​ថ្ងៃ​ទី ២៦ ខែ​ឧសភា ថ្លែង​នៅ​សេត​វិមាន លោក​ត្រាំ បាន​លើក​ឡើង​ច្បាស់​ថា ៖ “​យើងខ្ញុំ កំពុង​ធ្វើការ​យ៉ាង​ល្អ អំពី​ជំនួប​កំពូល​ជាមួយ​កូរ៉េខាងជើង ។ អ្វីៗ​កំពុង​ប្រព្រឹត្តទៅ​ល្អប្រសើរ ។ យើងខ្ញុំ​កំពុង​បែរ​ចក្ខុ​ឆ្ពោះ​ទៅ​ថ្ងៃ​ទី ១២ ខែមិថុនា នៅ​សិង្ហ​បុរី ។ គ្មាន​អ្វី​ផ្លាស់ប្តូរ យើង​នឹង​រង់ចាំ​មើល​រឿង​អ្វី​នឹង​កើតឡើង​” ។​

​ប្រធានាធិបតី​ត្រាំ ក៏​បានឲ្យដឹងថា កិច្ចចរចា​រវាង​អាមេរិក​-​កូរ៉េខាងជើង កំពុង​លូតលាស់​ល្អ ។​

​ខណៈពេល​នោះ​ដែរ​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​របស់​កូរ៉េខាងជើង KCNA ឲ្យដឹងថា ៖ ក្នុង​ជំនួប​កំពូល​ប្រថុចញ៉ុច​មួយ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in នៅ​ថ្ងៃ​នោះ​ដែរ នា​ភូមិ​ផ្អាក​សង្គ្រាម Panmunjom មេដឹកនាំ​កូរ៉េខាងជើង គីម​ជុង​អ៊ុន បាន​សម្តែង​ការត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ជួប​ជាមួយប្រ​ធានាធិ​ត​បី​អាមេរិក​ដូណាល់ ត្រាំ ៕ សូយន

 

spot_img
×