Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ត្រូវ​បាន​ដាក់បន្ទុក​ទទួល​ខុស​ត្រូវ​ក្នុងករណី 1MDB

spot_img

​​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak ឈរ​កណ្តាល ពេល​ទៅ​ឆ្លើយ​សំណួរ​នៅ​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ (MACC) តាម​ការចុះផ្សាយ​របស់ New Straits Times រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ Lim Guan Eng នៅ​ថ្ងៃ​ទី ២៧ ខែ​ឧសភា បាន​ថ្លែង​រិះគន់​អតីត​នាយក​រដ្ឋមន្ត្រី Najib Razak ហើយ​ចោទប្រកាន់ថា អតីត​នាយករដ្ឋមន្ត្រី​រូបនេះ ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ “​រឿងអាស្រូវ​ពុករលួយ​ដ៏​អាក្រក់​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​ម៉ាឡេស៊ី​” ពោល​គឺ​ករណី​មូលនិធិនិយោគ​រដ្ឋ​ម៉ាឡេស៊ី (1MDB) ។​

​រដ្ឋមន្ត្រី Lim Guan Eng សង្កត់ធ្ងន់​ថា លោក Najib Razak មិន​អាច​ខុសឆ្គង​បន្ថែមទៀត គ្រា​ដែល​ហ៊ាន​បដិសេធ​ខ្ទង់​ប្រាក់ 6,9 ពាន់​លាន​រីង​ហ្គី​ប (​ប្រមាណ ១,៧៣ ពាន់​លាន​ដុល្លារ​) ដែល​ក្រសួង​ហិរញ្ញវត្ថុ​ប្រើប្រាស់​សម្រាប់​សងបំណុល​ឲ្យ (1MDB) កាលពី​ឆ្នាំ ២០១៧ ដែល​ជា​ខ្ទង់​ប្រាក់ “​សង្គ្រោះ​” តាម​រដ្ឋមន្ត្រី Lim ពុំគួរ​ជជែក​វែកញែក​អំពី​ឈ្មោះ​ហៅ​នៃ​ខ្ទង់​ប្រាក់​បំណុល​នេះ​ទេ លោក Najib Razak គប្បី​បកស្រាយ​លទ្ធផល​នៃ​ទំនាក់ទំនង​មួយចំនួន​របស់ 1MDB បាន​ប្រព្រឹត្ត​តាំងពី​ឆ្នាំ ២០០៩-២០១៣ ក្នុងនោះ​ទឹកប្រាក់​សរុប​មាន​ដល់​ទៅ 8,35 ពាន់​លាន​ដុល្លារ ។

​រដ្ឋមន្ត្រី Lim នៅ​បានឲ្យដឹងថា ក្រសួង​របស់​លោក​នឹង​ធ្វើការ​ជាមួយ​គណៈកម្មាធិការ​ពិសេស​អំពី 1MDB ដែល​បាន​បង្កើតឡើង​ដោយ​នាយក​រដ្ឋមន្ត្រី​ថ្មី Mahathir Mohamad បង្កើតឡើង​ដើម្បី​បកអាក្រាត​រឿងរ៉ាវ​អាថ៌កំបាំង​ទាំងអស់ ស្ថិត​នៅ​ពីក្រោយ 1MDB ។​

​ប្រការ​នេះ​នឹង​ជួយប្រមូល​មកវិញ​នូវ​ខ្ទង់​ប្រាក់​ដែល​ត្រូវ​ខាតបង់ ឬ​ត្រូវ​កេងប្រវ័ញ្ញ ក៏​ដូចជា​ការដាក់ទណ្ឌកម្ម​ដល់​អ្នក​ទទួលខុសត្រូវ ។​

​គួររំលឹកថា 1MDB គឺជា​មូលនិធិ​វិនិយោគ ដែល​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បង្កើតឡើង​នៅ​ឆ្នាំ ២០០៩ ហើយ​មាន​គោលបំណង​ថា បម្រើឲ្យ​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ៕ សូ​យ​ន​

spot_img
×