Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ពែ​កមី​ហួសចិត្ត​! ខណៈ​ខាង​ភាគី​ជនបង្ក​ថា «​មាន​សន្តាន​ចិត្ត​» ចង់​សម្រួល​សំណង​៤​ពាន់​ដុល្លារ តែ​រូបលោក​… (​មាន​វីដេអូ​)

spot_img

​ករណី​ប្អូនប្រុស​នាយ ពែ​កមី ត្រូវបាន​រថយន្ត​គេ​បុក​បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ស្ទើរតែ​បាត់​បង់​​ជីវិត រហូតមកទល់​ពេលនេះ​មាន​រយៈពេល​ជិត ២០ ថ្ងៃ ហើយ ខណៈ​ជនបង្ក​ពុំទាន់​ចាប់ខ្លួន​នៅឡើយ ដោយ​ចាប់​ឃាត់​បានតែ​រថយន្ត ។ ប៉ុន្តែ ទោះយ៉ាងណា គ្រួសារ​ជនរងគ្រោះ​មិនទាន់​ទទួលបាន​ដោះស្រាយ​សមស្រប ពី​សំណាក់​សមត្ថកិច្ច​ខណ្ឌ​ប្ញ​ស្សី​កែង នៅឡើយ​ទេ បន្ទាប់ពី​អធិការ​ខណ្ឌ​បា​នប​ញ្ជើ​ញ​ឪពុក​ជនរងគ្រោះ​ទៅ​ចរចា​ដើម្បី​បញ្ចប់រឿង ជាមួយ​សំណង ៤ ពាន់​ដុល្លារ ប៉ុន្តែ គ្រួសារ​ជនរងគ្រោះ​ពុំ​យល់ព្រម​ទទួល​នោះទេ កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៨ ។​

​ទាក់ទង​នឹង​ករណីនេះ​ផងដែរ ឪពុក​ជនរងគ្រោះ​បាន​ថ្លែង​ក្នុង​វីដេអូ​បញ្ជាក់ថា​៖ «​កាលពី​ល្ងាច​ម៉ោង ៣ គេ​បាន​ហៅ​ពួក​ខ្ញុំ​ទៅ​សម្រួល ដើម្បី​អធិការ​ខណ្ឌ​សរសេរ​ក្នុង​កំណត់ហេតុ ខាង​ភាគី​រថយន្ត​មាន​សន្តាន​ចិត្ត​ជួយ​ចេញថ្លៃ​ព្យាបាល​ទៅ​ភាគី​ម៉ូតូ​ដែល​ជិះ​បុក​ជញ្ជាំង​ខ្លួនឯង ៤​ពាន់​ដុល្លារ​» ។ ការសរសេរ​លើកឡើង​បែបនេះ បានធ្វើ​ឲ្យ​នាយ ពែ​កមី ប្រតិកម្ម​ដោយ​បញ្ជាក់ថា​៖ «​នេះ​ជា​ករណី​អំពើ​មនុស្សឃាត ជិះឡាន​ដេញ​បុក តែ​សមត្ថកិច្ច​បែរជា​ខាង​ភាគី​បង្ក​មាន​សន្តាន​ចិត្ត​ជួយ​ទៅវិញ ។ ពួក​ខ្ញុំ​ពុំ​អាច​ទទួលយក​ការចរចា​សម្រួល​របស់​អធិការ​ខណ្ឌ​បានទេ ព្រោះ​ពួក​ខ្ញុំ​បាន​ចំណាយ​ថ្លៃ​ការព្យាបាល​អស់​ជិត ១ ម៉ឺន​ដុល្លារ ទៅហើយ ទាំង​នៅ​ខ្មែរ និង​វៀតណាម​» ។​

​សូមបញ្ជាក់ថា ករណី​ខាងលើនេះ ត្រូវបាន​គេ​ដឹងថា បានកើត​ឡើង​នៅ​ចំណុច​ច្រកចូល​អាងទឹក បុរី​ពិភពថ្មី សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ ភ្នំពេញ ។ ក្រោយ​កើតហេតុ​ភ្លាមៗ ជនរងគ្រោះ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ រួច​ក្រុមគ្រួសារ​ក៏បាន​ទៅ​ដាក់ពាក្យ​ប្ដឹង​នៅ​ប៉ុស្ដិ៍​សមត្ថកិច្ច​ខ​ណ័​ឬ​ស្សី​កែវ ៕ ចន្ទី​

 

spot_img
×