Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ​៖ ជប៉ុន​នឹង​ទិញ​សព្វាវុធ​យោធា​ពី​អា​មេ​រិច ដើម្បី​ទុក​បាញ់​ទំលាក់​មី​ស៊ី​ល​កូរ៉េខាងជើង​

spot_img

​ប្រធានាធិបតី​អា​មេ​រិច កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​បាន​និយាយ​ឲ្យ​ដឹងថា នាយករដ្ឋមន្ត្រីជប៉ុន ហ្សី​ន​ហ្សូ អា​ប៊េ (Shinzo Abe) នឹងធ្វើ​ការទិញ​គ្រឿង​សព្វាវុធ​យោធា​ពី​សហរដ្ឋ​អា​មេ​រិច ហើយ​ប្រទេស​ជប៉ុន​អាច​ប្រើប្រាស់​វា​ក្នុង​ការបាញ់​ទំលាក់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​បាន​។​

​កាលពី​ថ្ងៃ​ម្សិលមិញ លោក ត្រាំ​បានធ្វើ​ដំណើរ​ទស្សនៈកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន ដែលជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនៈកិច្ច​របស់​លោក​មកកាន់​តំបន់​អាស៊ី​។ លោក​ក៍​បានមក​ទស្សនៈ​កិច្ច​មូលដ្ឋាន​ទ័ពអាកាស​របស់​អា​មេ​រិច​នៅក្បែរ​ទីក្រុង​តូ​ក្យូ​ផងដែរ ព្រមទាំង​បាន​ជួប​ជាមួយនឹង​អ្នកជំនួញ​អា​មេ​រិច​ជាច្រើន​។​

​លោក ហ្សី​ន​ហ្សូ អា​ប៊េ ក៍​ថ្លែង​ផងដែរ​ថា ប្រទេស​របស់លោក​អាច​បាញ់​ស្គាល់​មី​ស៊ី​ល​កូរ៉េខាងជើង​បាន​ប្រសិន​ជាមាន​ភាពចាំបាច់ ហើយ​និយាយថា​លោក​កំពុង​ពិនិត្យមើល​លើ​កិច្ចព្រមព្រៀង​នៃ​ការទិញ​សព្វាវុធ​នោះ​។​

​លោក​ត្រាំ​ថ្លែងបន្ត​ទៀតថា លោក​អា​ប៊េ អាច​បាញ់​ទំលាក់​មី​ស៊ី​ល​កូរ៉េខាងជើង​ពីលើ​មេឃ​បាន នៅពេល​គាត់​បញ្ចប់​កិច្ចព្រមព្រៀង​នៃ​ការទិញ​សព្វាវុធ​ពី​អា​មេ​រិច​។​

​ទោះយ៉ាងណា គេ​នៅ​ពុំទាន់​បានដឹង​ច្បាស់​នៅឡើយ​ទេ​ថា តើ​ពេលណា​កិច្ចព្រមព្រៀង​ទិញ​អាវុធ​ពី​អា​មេ​រិច​នឹងត្រូវ​ចុះហត្ថលេខា ប៉ុន្តែ​ជប៉ុន និង​អា​មេ​រិច​គឺជា​សម្ព័ន្ធមិត្ត​យោធា​ដ៍​ជិតស្និត​នឹង​គ្នា ដោយ​អា​មេ​រិច​មាន​មូលដ្ឋានទ័ព​ជា​ច្រើ​នៅក្នុង​ប្រទេស​ជប៉ុន​៕ ដោយ ៖ សុភ័ក្ត្រ​

 

spot_img
×