Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត បុក​ជាមួយ​ម៉ូតូ ស្លាប់​អ្នក​ទិញ​អេតចាយ​

spot_img

​កោះកុង​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ បង្កឡើង​ដោយ​រថយន្ត បុក​ជាមួយ​ម៉ូតូ បញ្ច្រាសទិស​គ្នា បណ្តាលឲ្យ​ម្ចាស់​ម៉ូតូ​ស្លាប់ ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ នៅ​ថ្ងៃ​ទី​២៧ ខែ ឧសភា ឆ្នាំ ២០១៨ វេលា​ម៉ោង​៧ យប់ នៅ​ចំណុច​ផ្លូវ​ទៅ​ព្រែក​ស្វាយ ក្បែរ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកោះកុង​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បានឲ្យដឹងថា រថយន្ត​បង្ក ម៉ាក Toyota Vigo បើកបរ​ដោយ​ឈ្មោះ ឡាក់ ប៊ូ​ពេ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​កាត ឃុំ​ទួល​គគី ស្រុក​មណ្ឌលសីមា រីឯ​ជនរងគ្រោះ​ឈ្មោះ ម៉ា​ង សុ​ហាន ភេទ​ស្រី អាយុ ៥៤​ឆ្នាំ ស្លាប់ មុខរបរ ទិញ​អេតចាយ មាន​ស្រុកកំណើត ភូមិ​ដូនតី ពញ្ញាក្រែក កំពង់ចាម មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​-​សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ជិះ​ម៉ូតូ​ម៉ាក ឆា​លី គ្មាន​ស្លាក​លេខ ។​

​បច្ចុប្បន្ន ជន​បង្ក​ជា​អ្នកបើករថយន្ត ត្រូវបាន​កម្លាំង​ជំនាញ​ចរាចរណ៍​ក្រុង​ខេមរភូមិន្ទ នាំ​មក​អធិការដ្ឋាន ដើម្បី​សួរ​នាំ​ទៅ​តាម​នីតិវិធី​ច្បាប់​។ ចំពោះ​សព​រងគ្រោះ បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ទេព​និមិត្ត ហៅ​វត្ត​ថ្មី​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×