Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ៖ កម្លាំង​សមត្ថកិច្ច​៨​ម៉ឺន​នាក់​បង្ក្រាប​រាល់​សកម្មភាព ដែល​រារាំង​ដល់​ដំណើរការ​បោះឆ្នោត

spot_img

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជា​កម្លាំង​សមត្ថកិច្ច​ទាំងអស់ ត្រូវតែ​បង្ក្រាប​រាល់​សកម្មភាព​ទាំងឡាយណា ដែល​រារាំង និង​ចង់​បំផ្លិចបំផ្លាញ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ចុងខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។ រដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​កងកម្លាំង​ប្រមាណ​៨​ម៉ឺន​នាក់ ដើម្បី​ចូលរួម​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅក្នុង​អំឡុង​ពេល​បោះឆ្នោត​ជាតិ​នា​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាង​មុខ​។​

​កិច្ចប្រជុំ​ស្ដីពី លទ្ធផល​ការងារ និង​ការត្រៀម​លក្ខណៈ​សម្បត្ដិ ដើម្បី​ការពារ​សុវត្ថិភាព​ដំណើរការ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​កិច្ចប្រជុំ​នេះ ត្រូវ​បាន​ប្រព្រឹត្ដិទៅ​នៅ ទីស្ដីការ​ក្រសួង​មហាផ្ទៃ ក្រោម​អធិបតីភាព​របស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​សន្ដិសុខ​អចិន្ដ្រៃយ៍ សម្រាប់​ការបោះឆ្នោត និង​លោក ស៊ិក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​រាល់​បទល្មើស​គ្រប់​ប្រភេទ ក៏ដូចជា​រាល់​ឧបបាយកល​ពិសពុល ប៉ុនប៉ង​បំផ្លិចបំផ្លាញ ឬ​ធ្វើឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ឲ្យបាន​គ្រប់​រូបភាព សំដៅ​ធានាបាន​នូវ​បរិយាកាស​នយោបាយ​ស្ងប់ស្ងាត់ អព្យាក្រឹត្យ ធ្វើឲ្យ​ការបោះឆ្នោត​ប្រព្រឹត្តិទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ តាម​គោលការណ៍ នៃ​លទ្ធិប្រជាធិបតេយ្យ ប្រកបដោយ​សុវត្ថិភាព គ្មាន​ការគំរាមកំហែង ការបំភិតបំភ័យ និង​អំពើ​ហិង្សា​។​

​សម្ដេច ស ខេង បានបញ្ជាក់​ថា គ្រប់​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ធានាឲ្យបាន​នូវ​សមភាព​ចំពោះមុខ​ច្បាប់ និង​ការផ្ដល់​នូវ​សេវា​សន្ដិសុខ ជូន​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត វាគ្មិន តំណាង ឬ​ភ្នាក់ងារ និង​បេក្ខជន​គណបក្ស​នយោបាយ ដែល​ឈរឈ្មោះ​បោះឆ្នោត និង​អ្នកសង្កេតការណ៍​ជាតិ​-​អន្ដរជាតិ​។​

​សម្ដេច​ក្រឡាហោម ស ខេង ក៏​បាន​ជំរុញ​ឲ្យ​គ្រប់​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​លើកកម្ពស់​ស្មារតី និង​ឆន្ទៈ​ស្នេហា​ជាតិ ត្រូវ​រួម​សហការ​គ្នា​សំដៅ និង​ធានា​កិច្ចការពារ​កិច្ចដំណើរការ​រៀបចំ​កា​រ​បោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ប្រកបដោយ​សុវត្ថិភាព និង​ជោគជ័យ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×