Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ណាស់​! បើករថយន្តបុក​ស្រ្តី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​សុខៗ​ទាំង​កម្រោល និង​​កិន​បន្ថែម ដើម្បី​បញ្ចប់​ជីវិត (មានវីដេអូ)

spot_img

​នេះ​ជា​ករណី​បើករថយន្ត​បំ​បុក និង​កិន​សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ​បំផុតមួយ ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ដែល​ទាមទារ​ឲ្យ​សមត្ថកិច្ច​បើក​ការស្រាវជ្រាវ​ស្វែងរក​ជនបង្ក​ដែលមាន​ចិត្ត​ដ៏​កំណាច​នោះ មក​កាត់ទោស​ឲ្យ​ខាងតែបាន ។​

​តាម​វីដេអូ​កាមេរ៉ា​សន្តិសុខ​នៅលើ​ដងផ្លូវ បានបង្ហាញ​ឲ្យ​ឃើញ​រថយន្ត​១​តូច​១​គ្រឿង បាន​បើក​បំ​បុក​ស្ត្រី​ជិះ​ម៉ូតូ​ខាងមុខ​ទាំង​កម្រោល​តែម្តង បណ្តាល​ឲ្យ​ខ្ទាត​ចេញពី​ម៉ូតូ​រមៀល​ច្រើន​ត្រឡប់​គួរ​ឲ្យ​អាសូរ នៅវេលា​ម៉ោង ១១ និង​៤០ នាទី ថ្ងៃ​អង្គារ​សប្តាហ៍​មុន ស្ថិតនៅ​ចំណុច​ផ្លូវ​ប្រសព្វ​មួយ Looksua Anusorn 2 ក្នុង​ខេត្ត Narathiwat ប្រទេស​ថៃ ។

​ខណៈ​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​ភ្លាមៗ គេ​ក៏​បានឃើញ​បុរស​ម្នាក់​ស្ទុះ​ចេញមក​មើល ក្នុង​បំណង​ជួយសង្គ្រោះ​ជនរងគ្រោះ ប៉ុន្តែ គាត់​ពិតជា​លោះ​ព្រលឹង​ខ្លាំងណាស់ ខណៈពេល​កំពុង​ពិនិត្យ​ទៅ​មើល​ជនរងគ្រោះ​ពុំបាន​ប៉ុន្មាន​វិនាទី​ផង ក៏​ស្រាប់​អ្នកបើករថយន្ត​ចិត្តកំណាច​នោះ បើករថយន្ត​កិន​ជនរងគ្រោះ​បន្ថែម និង​សូម្បីតែ​រូបលោក​ទៀតផង ក្នុង​បំណង​ផ្តាច់ជីវិត ។​

​ទោះយ៉ាងណា ជនបង្ក​រូបនោះ ត្រូវបាន​សមត្ថកិច្ច​បើក​ការស៊ើបអង្កេត និង​ចាប់ខ្លួនបាន​ហើយ ដែលមាន​ឈ្មោះថា Saroj Lee អាយុ ៤០ ឆ្នាំ ។ ចំណែក​ជនរងគ្រោះ​ជាកម្មករ​​មានឈ្មោះ Mada-oh Maba អាយុ ៣៩ ឆ្នាំ ​ត្រូវ​បានគេ​រាយការណ៍​ថា​បាន​ស្លាប់​​ភ្លាមៗ​ ​នៅនឹងកន្លែង​កើតហេតុ ៕ ឧ​ត្ត​ម​


spot_img
×