Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រៅពី Kim Jong-Nam ជា​បង​ប្រុស​បង្កើត ត្រូវធ្វើឃាត​យ៉ាង​អាថ៌កំបាំង​ដោយ​ថ្នាំពុល មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន នៅ​មាន​បងប្រុស​ម្នាក់​ឈ្មោះ Kim Jong-Chul និង​ប្អូនស្រី Kim Yo Jong

spot_img

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​មាន​បងប្រុស​ម្នាក់ ដែល​គេ​ស្ទើរ​មិន​ដឹង ព្រមទាំង​ប្អូនស្រី​ម្នាក់ ដែល​តែង​បង្ហាញមុខ​អម​ដំណើរ។​

​តាម​កាសែត Korean Times របស់​កូរ៉េ​ខាងត្បូង ក្នុងចំណោម​សាច់ឈាម​បង្កើត​របស់​មេដឹកនាំ​ប្រទេស​នេះ មាន​តែ​ប្អូនស្រី​របស់​គាត់​ដែល​បង្ហាញ​វត្តមាន​ជា​ញឹកញាប់ ព្រមទាំង​មាន​មុខតំណែង​ក្នុង​បក្ស​រដ្ឋាភិបាល​កូរ៉េខាងជើង ។​

Kim Jong-Chul បងប្រុស​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន ក្នុង​ពិធី​សម្តែង​របស់​តារាចម្រៀង Eric Clapton នៅ​ទីក្រុង​ឡុង​នា​ថ្ងៃទី ២១ ខែ​ឧសភា ឆ្នាំ ២០១៥ ។​

​ចំណែក​បងប្រុស​របស់​លោក​គីម ជុង​អ៊ុន វិញ ស្ទើរតែ​ពុំ​មាន​អ្នក​ស្គាល់ ។ តាម​ការ​ប្រមាញ់​របស់​អ្នកសារព័ត៌មាន​ដែល​គេ​តាម​ឃើញ​ថ្មីៗ​បំផុត​នោះ គឺ​នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ ២០១៥ ក្នុង​ពិធី​សម្តែង​របស់​អ្នកចម្រៀង​ល្បីល្បាញ​ខាងលើ ។ ប៉ុន្តែ​ចាប់ពីពេលនោះ​មក​លោក Kim Jong-Chul បាត់ស្រមោល​សូន្យឈឹង​តែម្តង ។​

​ថ្វីត្បិតតែ Kim Jong-Chul ពុំ​ស្ថិតក្នុង​ជួរ​អ្នក​ដឹកនាំ​របស់​បក្ស និង​រដ្ឋាភិបាល​ព្យុង​យ៉ាង​ក្តី ប៉ុន្តែ​តាម​ពាក្យ​ចរចា​ម​អា​រ៉ា​ម​នោះ លោក​កំពុង​រស់នៅ​ទីក្រុង​ព្យុងយ៉ាង ។​

​លោក Thae Yong-ho អមដំណើរ​លោក Kim Jong-Chul ទៅ​ពិ​ធំ​សម្តែង​របស់​តារា Eric Clapton នៅ​ឆ្នាំ ២០១៥ ។​

​យ៉ាងនេះក្តី អាថ៌កំបាំង​របស់ Kim Jong-chul ទើប​បាន​ទម្លាយ​ចេញ​តាម​រយៈ​សៀវភៅ​ទើប​បោះពុម្ពផ្សាយ​របស់ Thae Yong-ho ដែល​ជា​មន្ត្រីការទូត​កូរ៉េខាងជើង​ម្នាក់ បាន​រត់​ភៀសខ្លួន​ទៅ​ក្រុង​សេ​អ៊ូ​ល នា​ឆ្នាំ ២០១៦ ក្នុងនោះ​មាន​ទម្លាយ​ចេញ​រឿងរ៉ាវ​ខ្លះៗ​របស់ Kim Jong-Chul ។​

​តាម​លោក Thae Yong-ho អ្នក​ដែល​ធ្លាប់​អមដំណើរ​លោក Kim Jong-chul ក្នុង​ដំណើរ​សម្ងាត់​មួយ​ទៅ​កាន់​ទីក្រុង​ឡុង​ឆ្នាំ ២០១៥ ពណ៌នា​ថា ៖ បងប្រុស​របស់​មេដឹកនាំ​កូរ៉េខាងជើង​បច្ចុប្បន្ន​គឺជា​មនុស្ស​ដែល “​ឆ្កួត​នឹង​ដូរ្យតន្ត្រី ហើយ​នឹង​ហ្គី​តា​” ។​

​លោក Kim Yong-chul ក៏​មាន​លក្ខណៈ​សម្តែង​ពិសេស ៕ ចន្ទ្រា

spot_img
×