Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម្បី​តែ​អណ្តើក ក៏​ចេះ “​ថ្ងូ​រ​” ពេល​រួម​សង្វា​ស ស្តាប់​ទៅ​គួរឲ្យ​អស់សំណើច​! (មានវីដេអូ)

spot_img

អណ្តើក​ធំ​ពីរ​ក្បាល ពេល​រួម​សង្វា​ស ប្រហែល​ជា​ស្រណុក​ពេក ទើប​វា​ស្រែកថ្ងូរ​ដូចជា​ក្ងាន ធ្វើឲ្យ​ភ្ញៀវទេសចរណ៍​នៅ​ក្បែរ​នោះ​ទប់​សំណើច​មិនបាន ។​

​អណ្តើក​ស្រែកថ្ងូរ​ដូចជា​ក្ងាន ពេល​រួម​សង្វា​ស ។​

Savannah Boan ដែល​ជា​អ្នកសម្របសម្រួល​គ្រោងការណ៍​អភិរក្ស​ក្រពើ ទប់​សំណើច​មិន​បាន​ពេល​ឃើញ​អណ្តើក​ពីរ​ក្បាល​រួម​សង្វាស​ជាមួយគ្នា ហើយ​បញ្ចេញ​ស្នូរ​យ៉ាង “​ចម្លែក​” នាង​ក៏​យក​ទូរស័ព្ទ​មក​ថត​ទុក Savannah Boan ឲ្យដឹងថា ខ្សែ​វីដេអូ​នេះ​ថត​នៅ​រដ្ឋ​ផ្លរីដា ។ អាមេរិក កាលពី​ថ្ងៃ​ទី ៨ ខែ​ឧសភា ប៉ុន្តែ​ថ្មីៗ​នេះ ទើប​ត្រូវបាន​ចែករំលែក​លើ​គណនី​ឯកជន ។ នាង​និយាយថា នាង​ធ្លាប់​បានឃើញ​អណ្តើក​រួម​សង្វាស​ជាមួយគ្នា ប៉ុន្តែ​ទង្វើ​របស់​អណ្តើក​ចំណាស់​ពីរ​ក្បាល​នេះ ពិតជា​ធ្វើឲ្យ​នាង​ទប់​សំណើច​មិនបាន ។​

Savannah Boan និយាយថា អណ្តើក​នេះ​ថ្ងូរ​ខ្លាំងៗ​ដូចជា​ក្ងាន​។​

​ចំណែក​ភ្ញៀវទេសចរ​ដទៃទៀត​ដែល​នៅ​ក្បែរ​នោះ​ក៏​ផ្ទុះសំណើច​ពេល​ឮសូ​សំឡេង​ស្រែក​ដូចជា​ក្ងាន​របស់​សត្វ​អណ្តើក​។ “​ស្នូរ​ថ្ងូរ​របស់​វា​ពិតជា​ខ្លាំង​ណាស់ ខ្ញុំ​កំពុង​ថត​ក៏​បាន​ផ្អាក​ព្រោះ​ស្នូរ​សំណើច​របស់​ភ្ញៀវទេសចរ​ខ្លាំងៗ​ពេក​” ។​

​អណ្តើក​ចំណាស់​ពីរ​ក្បាល​នេះ ជា​ពូជ​អណ្តើក​អាហ្វ្រិក ដែល​ល្បីល្បាញ​ព្រោះ​មាន​សមត្ថភាព​បន្ត​ពូជពង្ស​យ៉ាង​លឿន ។ រីឯ​ស្នូរ​ថ្ងូ​របស់​វា ក៏​ជា​និក្ខេបបទ​មួយ​ដែល​អ្នកវិទ្យាសាស្ត្រ​កំពុង​ស្រាវជ្រាវ​យូរណាស់​មកហើយ តែ​ពុំ​ទាន់​មាន​ចម្លើយ ៕

spot_img
×