Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រធានាធិបតី​ពូ​ទីន នឹង​នាយក​រដ្ឋមន្ត្រី​ជប៉ុន Abe ហៅ​ទូរស័ព្ទ​វីដេអូ ទៅ​ក្រៅ​អវកាស​ពី​វិមាន​ក្រែ​មឡាំង​

spot_img

​ដើម្បី​លើក​តម្កើង​កិច្ចសហប្រតិបត្តិការ​អវកាស រវាង​ប្រទេស​ទាំង​ពីរ ក្រោយ​ជំនួប​កំពូល​មេដឹកនាំ​រុស្ស៊ី និង​ជប៉ុន បាន​សន្ទនា​ជាមួយ​អវកាស​យានិក ដោយ​បង្ហាញ​រូបភាព​លើ​អេក្រង់​ទូរទស្សន៍​មួយ​យ៉ាង​ធំ ត្រូវបាន​រៀបចំ​ទុក​ជា​ស្រេច​នៅ​ថ្ងៃ​ទី ២៦ ខែ​ឧសភា ។ មេដឹកនាំ​ទាំង​ពីរ​បាន​ជជែក​គ្នា​ជាមួយ​អវកាសយានិក​រុស្ស៊ី Anton Shkaplerov និង​អវកាសយានិក​ជប៉ុន Norishige Kanai ដែល​អ្នក​ទាំង​ពីរ​កំពុង​ស្ថិតនៅ​លើ​តារាវិថី​។​

​ការហៅ​ទូរស័ទ្ទ​ទៅកាន់​ស្ថានីយ៍អ​វកាស​ត្រូវ​បា​ន​អនុវត្ត​ក្នុង​វិមាន​ក្រែ​មឡាំង​តែម្តង ។​

​តាម​កាសែត Asahi ក្នុង​ជំនួប​នេះ មេដឹកនាំ​ប្រទេស​ទាំង​ពីរ បាន​រកឃើញ​នូវ​ដំណោះស្រាយ​ជុំវិញ​តំបន់​កោះ​ជម្លោះ ដោយ​ភាគី​ទាំងសងខាង​ព្រមព្រៀងគ្នា សហប្រតិបត្តិការ​អាជីវ​កម្ម​នៅលើ​កោះ​ទាំងនោះ ។​

​ប្រធានាធិបតី​ពូ​ទីន និង​នាយករដ្ឋមន្ត្រី Abe ជួប​គ្នា​នៅ​វិមាន​ក្រែ​មឡាំង លោក Abe បាន​ថ្លែង​ក្រោយ​ជំនួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​ថា ៖ ជប៉ុន​-​រុស្ស៊ី អាច​ទទួល​ផល​ពី​កិច្ចសហប្រតិបត្តិការ​នៅលើ​បណ្តា​កោះ​ទាំងនេះ ។ យើង​សហប្រតិបត្តិការ​ជាមួយគ្នា នោះ​យើង​អាច​ទទួលបាន​លទ្ធផល​ល្អ​មាន​ប្រយោជន៍​ដល់​ភាគី​ទាំងសងខាង ៕ ចន្ទ្រា​

spot_img
×