Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត់​យល់​សោះ​ហ្មង​! លោកនាយក​វិទ្យាល័យ​បានដាវ គំរាម​ដក​ពិន្ទុ​សិស្ស ២០ ពិន្ទុ គ្រាន់តែ​សិស្ស​ទៅ​ញ៉ាំ​អីៗ​ក្រៅ​សាលា និង​ទុក​ម៉ូតូ​កន្លែង​អ្នកលក់ (​មាន​វីដេអូ​)

spot_img

​វីដេអូ​មួយ​បានធ្វើ​ឲ្យ​គេ​ហួសចិត្ត​យ៉ាងខ្លាំង​ទៀតហើយ ខណៈ​បង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​អ្នកលក់ដូរ​ម្នាក់ នៅជាប់​សាលា​វិទ្យាល័យ​បាក់​ដាវ (​ខេត្តកណ្តាល​) បាន​សួរ​សំណួរ​ដល់​លោក​យក​សាលា​វិទ្យាល័យ​បាក់​ដាវ​ថា តើ​មូល​ហេតុអ្វី​បានជា​លោកនាយក​ដាក់​កំហិត ក៏ដូចជា​គំរាម​សិស្ស​ដែល​មក​ញ៉ាំ​អីៗ ហើយ​ផ្ញើ​ម៉ូតូ​នៅ​កន្លែង​គាត់​ដោយ​ពុំ​យកលុយ ដោយ​កាត់​ពិន្ទុ​កូនសិស្ស​ម្នាក់ៗ ២០ ពិន្ទុ បែបនេះ ។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​អាណាចក្រ បាក់​ដាវ​» បាន​បង្ហោះ​វីដេអូ​បង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​អ្នកលក់​រូបនោះ លើកឡើង​ក្នុង​សំណេរ​ដើម​ទាំងស្រុង​ថា​៖ «​សួរថា​នាយក​បាក់​ដាវ មូលហេតុ​អី គ្រាន់តែ​សិស្ស​ដាក់​ម៉ូតូ​កន្លែង​អ្នកលក់ ដល់​ថ្នាក់​ដក​ពិន្ទុ​សិស្ស ២០ ពិន្ទុ និ​! តើ​វា​ខុស​ត្រង់ណា គ្រាន់តែ​គេ​ផ្ញើ​ម៉ូតូ​កន្លែង​ហ្នឹង គេ​ហូបបាយ​នៅ​ហ្នឹង គេ​ដាក់​ម៉ូតូ​នៅ​ហ្នឹង ចាំបាច់​ដក​ពិន្ទុ​សិស្សសាលា​និ​! នាយក​បាក់​ដាវ​ហ្នឹង អី​ក៏​ហ្មេ​សៗ​… នាយក​សាលា​បាក់​ដាវ​និ​!! វា​ខ្លាំង​ហួសហេតុ​ពេក​ហើយ ដល់​ថ្នាក់​ដក​ពិន្ទុ​សិស​និ​! ខ្ញុំ​វា​ឆ្ងល់ ខ្ញុំ​ចង់​សួរ​ត្រង់​ប៉ុណ្ណឹង​….​គ្រាន់តែ​គ្នា​ផ្ញើ​កង់​ម៉ូតូ​នៅ​ហ្នឹង ក៏​ដក​ពិន្ទុ​គ្នា​ដែរ ហើយ​កូនសិស្ស​វា​ទុក​នៅ​ហ្នឹង ខ្ញុំ​អត់​យកលុយ​ទេ តម្លៃ​ម៉ូតូ​ក្នុង​១​ថ្ងៃ ៥០០ រៀល ខ្ញុំ​អត់​យក​ទេ គ្រាន់តែ​ឲ្យ​វា​មក​ហូបចុក​ប៉ុណ្ណោះ តែបើ​សាលារៀន​វិញ​យក​ក្នុង​១​ថ្ងៃ​ម៉ូតូ​១​គ្រឿង ៥០០ ៛… » ។​

​ទោះជា​យ៉ាងណា នេះ​ជា​សារ​ដ៏​ហួសចិត្ត ដែល​អាជីវករ​យើង​បានលើកឡើង​យ៉ាងច្បាស់ៗ​ដូច​ក្នុង​វីដេអូ​ង​ខាងក្រោម​នេះ និង​សង្ឃឹមថា​លោកនាយក​សាលា​វិទ្យាល័យ​បាក់​ដាវ បាន​ជ្រាប និង​បំភ្លឺ​ឲ្យ​បាន​ច្បាស់​អំពី​ករណីនេះ ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​អស់​ចម្ងល់​ផង ៕ ឧ​ត្ត​ម​

  

spot_img
×