Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា ៖ គ្រូ​ពេទ្យ​ថា​ស្លាប់​ឲ្យ​យក​ទៅ​ដាក់​នៅ​សាល​ខ្មោច រង់​ចាំ​ធ្វើ​កោ​សល្យ​វិច្ច័យ ស្រាប់​តែ “ខ្មោច” ស្ទុះ​ចាប់​ដៃ…

spot_img

​តាម The Sun លោក Himanshu Bharadwaj នៅ​ទីក្រុង Nagpur ឥណ្ឌា ត្រូវបាន​គេ​ទុក​ក្នុង​បន្ទប់​រក្សា​សាកសព​ដើម្បី​រង់ចាំ​វះកាត់​ធ្វើ​កោសល្យវិច្ច័យ ។ ប៉ុន្តែ​នៅពេលដែល​បុគ្គលិក​ទីនោះ កំពុង​រៀបចំ​សាកសព​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ស្រាប់តែ​លោក Himanshu ចាប់ដៃ​ខ្លួន​ជាប់ ។​

​លោក Himanshu ត្រូវបាន​គ្រូពេទ្យ​ប្រកាសថា ស្លាប់​ក្រោយ​ពេល​គ្រោះថ្នាក់​ចរចរ​ណ៍​មួយ ភ្លាមៗ​នោះ​លោក Himanshu ត្រូវបាន​បញ្ជូន​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ គ្រួសារ​លោក​កំពុង​កើតទុក្ខ ក៏​រីករាយ​នឹង​ព័ត៌មាន​នឹក​ស្មាន​ពុំ​ដល់​នេះ​ដែរ ។ មនុស្ស​ជាច្រើន​បាន​មាន​វត្តមាន​នៅ​ច្រក​ទ្វារ​ចូល​មន្ទីរពេទ្យ​ធ្វើបាតុកម្ម​ថ្កោលទោស​ទង្វើ​ធ្វើឲ្យ​រួចពីដៃ​លើ​អ្នកជំងឺ​។​

​មិន​នឹកស្មានថា បុរស​នេះ​ចេះ “​ប្រែ​ក្រឡា​” ចំណែក​មន្ទីរពេទ្យ​បាន​ត្រឹម​និយាយថា ៖ ពេលខ្លះ​មនុស្ស​ដែល​ខួរក្បាល​បាន​ស្លាប់ ធ្វើ​ឲ្យ​បេះ​ដូង និង​ប្រព័ន្ធ​ដង្ហើម​ក៏​ផ្អាក​សកម្មភាព​ដែរ ហើយ​អ្នកជំងឺ​ម្នាក់នេះ ដោយសារ​មុខងារ​នៃ​ប្រព័ន្ធ​ដង្ហើម​របស់គាត់​មាន​សភាព​ច្របូកច្របល់ ពុំ​ឃើញ​មាន​សង្វាក់​បេះដូង​បង្កឡើង​នូវ​ការភ័ន្តច្រឡំ​នេះ ។​

​សំណាង​ល្អ​ណាស់ ដែល​លោក Himanshu បាន​ដឹង​ខ្លួន​មក​វិញ​ទាន់ ពុំនោះសោត​លោក​ប្រាកដ​ជា​ស្លាប់​នៅពេលដែល​គេ​វះកាត់ ធ្វើ​កោសល្យវិច្ច័យ​សាកសព​នោះ ៕ លី​សា​

spot_img
×