Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្លូវ​ក្រវាត់ក្រុង​ទី​៤ ដែល​មាន​ភូមិសាស្ត្រ​ត​ភ្ជាប់​ពី​ខេត្តកណ្តាល​មក​រាជធានី​ភ្នំពេញ ការដ្ឋាន​ទាំងមូល​បានបញ្ចប់ ១០០​ភាគរយ​

spot_img

ភ្នំពេញ​៖ ផ្លូវ​ប្រទះ​ឡាង ឬ​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ទី​៤ ដែល​មាន​ភូមិសាស្ត្រ​ជាប់​នឹង​ខេត្ត​កណ្តាល ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ មាន​ប្រវែង​ជាង​១២​គីឡូម៉ែត្រ​ដែល​បាន​បើក​ការដ្ឋាន​ស្ថាបនា​ជាង​មួយ​ឆ្នាំ​កន្លងមកនេះ មកដល់ពេលនេះ ការដ្ឋាន​ទាំងមូល​បានបញ្ចប់ ១០០​ភាគរយ​ហើយ ដោយ​ចំណាយ​ថវិកា​ចំនួន​៥​លាន​ដុល្លារ​អាមេរិក​។​

លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៨ ឧសភា​២០១៨​នេះ​ថា ផ្លូវ​បេតុង​ប្រទះ​ឡាង ចាប់ពី​ផ្លូវជាតិ​លេខ ៣ ដល់​ផ្លូវ​ជាតិ​លេខ ៤ ដែល​មាន​ប្រវែង ១២.៦២០​ម៉ែត្រ ទទឹង ៧​ម៉ែត្រ បានបញ្ចប់​ការដ្ឋាន ១០០​ភាគរយ នៅ​ថ្ងៃនេះ​ហើយ​។​

លោក​សាំ ពិសិដ្ឋ បាន​បញ្ជាក់​ផង​ដែរ​ថា ផ្លូវ​នេះ ជា​ផ្លូវ​ខ្សែក្រវ៉ាត់​ទី​៤ ដែល​រថយន្ត​ធុន​ធ្ងន់ រថយន្ត​កុងតឹណឺ អាច​ធ្វើ​ចរាចរ​ពី​ផ្លូវជាតិ​លេខ ៤ ទៅ​ភ្ជាប់​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ ១ ដោយ​មិន​ចាំបាច់ អោយ​យានយន្ត​ចូលមក​ដល់​រង្វង់​មូល​ចោមចៅ​ដែល​តែងតែ​កកស្ទះ​រាលថ្ងៃ​នោះទេ​។​

ផ្លូវ​ប្រទះ​ឡាង ឬ​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ទី​៤​នេះ គឺជា​ផ្លូវ​មួយ ដែល​មាន​សារសំខាន់​ក្នុង​ការរំដោះ​ចរាចរណ៍​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤​ត្រង់ ចំណុច​ផ្សារ​បែក​ចាន​មក ផ្លូវជាតិ​លេខ ៣​ត្រង់​ចំណុច​វត្ត​ស្លែង​។ ផ្លូវ​នេះ​បាន​រង​នូវ​ការខូចខាត ស្ទើរ​ទាំងស្រុង​ដោយ​កត្តា​ជា​ច្រើន​ទើប អាជ្ញាធរ​រាជធានី​ភ្នំពេញ និង អាជ្ញាធរ​ខេត្ត​កណ្តាល​ស​ហ​ការ​គ្នា​ធ្វើ​ការជួលជុល​ឡើងវិញ តាម​បទបញ្ជា​ពី​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក​សាំ ពិសិដ្ឋ បញ្ជាក់ទៀតថា កំណាត់​ផ្លូវ​នេះ បើ​តាម​ការគ្រោងទុក នៅពេល​ខាងមុខ នឹង​ត្រូវ​ពង្រីក​ឲ្យមាន​ទទឹង​រហូតទៅដល់​១៤​ម៉ែត្រ រួម​នឹង​ការដាក់​ប្រព័ន្ធ​លូ​សងខាង​ផ្លូវ​ផងដែរ​។​ប៉ុន្តែ​ដោយសារ​ថវិកា នៅមានកម្រិត គឺ​អាជ្ញាធរ​សម្រេច​ស្ថាបនា​ទទឹង​តែ​៧​ម៉ែត្រ​នេះ​សិន​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា កំណាត់​ផ្លូវ​ខាងលើ​នេះ​បាន​បើក​ការដ្ឋាន​ជួសជុល​កាល​ថ្ងៃទី​៣១ ខែតុលា​ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​លោក​ប៉ា សុជាតិ​វង្ស អតីត​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្តាល ។ ផ្លូវ​នេះ​មិនមែន​ត្រឹមតែ​បម្រើ ផលប្រយោជន៍ ដល់​ប្រជាពលរដ្ឋ​ទូទៅ ដែល​ឆ្លងកាត់​ភូមិសាស្ត្រ​តំបន់​នេះ​នោះ​ទេ គឺ​អាច​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​លើ​កំណាត់ ផ្លូវជាតិ​លេខ​៤ និង​លេខ​៣ ផងដែរ ជាពិសេស​ត្រង់​ចំណុច​ប្រសព្វ​រង្វង់​មូល​ចោមចៅ ដែល​ជា​ចំណុច​ត​ភ្ជាប់ ពី​ផ្លូវជាតិ លេខ​៤ ទៅ​ផ្លូវ​ជាតិ​លេខ​៣ និង​ពី​ផ្លូវជាតិ​លេខ​៣ មក​ផ្លូវជាតិ​លេខ​៤​វិញ​។​

លោក​សាំ ពិសិដ្ឋ ក៏​បាន​ធ្វើ​ការអំពាវនាវ​ដល់​អ្នកបើកបរ​រថ​យន្ត​ធំៗ ដឹកទំនិញ និង​រថយន្ត​តូច​ជាដើម​សូម​វាង​មក​ផ្លូវ​ខាងលើនេះ ដើម្បី​កុំអោយ​មាន​ការកកស្ទះ​ចរាចរ​នៅ​ចំណុច​រង្វង់​មូល​ចោមចៅ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×