Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេភូមិ​បាក់ដៃ ដែល​នៅជាប់​ព្រំដែន ស្នើអោយ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ចុះបង្ក្រាប​ជនជាតិ​វៀតណាម​ចូលមក​នេសាទ​ខុសច្បាប់​

spot_img

​តាកែវ ៖ អាជ្ញាធរ​មូលដ្ឋាន​នៅជាប់​និង​ព្រំដែន បានលើកឡើង​ពី​ការព្រួយបារម្ភ​របស់ខ្លួន​ចំពោះ​ការ​ចូលមក​ធ្វើ​នេសាទ​ដោយ​ខុសច្បាប់​ពី​សំណាក់​ជនជាតិ​វៀតណាម​។ ការលើកឡើង​អំពី​ការព្រួយបារម្ភ​នេះ​ធ្វើឡើង នៅក្នុង​ឱកាស​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តតាកែវ ដែល​រៀបចំ​ធ្វើឡើង​នៅ​ស្រុក​អង្គ​បូរី កាលពី​ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧​នេះ​។​

​លោក ពឹង សារឿន មេភូមិ​បាក់ដៃ ដែល​ស្ថិត​នៅជាប់​ព្រំដែន​ប្រទេស​វៀតណាម​បាន​ថ្លែងថា បច្ចុប្បន្ន​មាន​ប្រជាជន​វៀតណាម​នៅតាម​បណ្ដោយ​ព្រំដែន​ជាប់​ស្រុក​អង្គរ​បូរី​បាននាំគ្នា​ចូលមក​ធ្វើ​នេសាទ​នៅក្នុង​ដែន​នេសាទ​ស្រុក​អង្គរ​បូរី ដោយ​នាំមក​នូវ​ឧបករណ៍​ខុសច្បាប់​មកជា​មួយ​ផងដែរ​។ អាជ្ញាធរ​ភូមិ​ឃុំ ពិបាក​ក្នុងការ​ទប់ស្កាត់​ព្រោះ​ពួកគេ​បាន​ប្រើ​ទូក​ម៉ា​ស៊ិន​ធំៗ ចំណែក​ខាង​អាជ្ញាធរ​ខ្មែរ​យើង មិនមាន​សម្ភារៈ​គ្រប់គ្រាន់​សម្រាប់​ចេញ​ប្រតិបត្តិ​ការទប់ស្កាត់ និង​បង្ក្រាបបាន​ទាន់ពេលវេលា​។​

​លោក​មេភូមិ​បានស្នើ​សុំអោយ​មន្ត្រីជលផល ជាពិសេស​សមត្ថកិច្ច​នៅតាម​ព្រំដែន​អន្តរាគមន៍​ធ្វើយ៉ាងណា កុំ​អនុញ្ញាតអោយ​មានការ​ចូល​មក​នេសាទ​នៅក្នុង​ដែន​នេសាទ​ប្រទេស​កម្ពុជា​យើង​តទៅទៀត ហើយ​បើ​ពួកគេ​នៅតែ​បន្ត​លួច​ចូល​សូម​សត​ម្ថ​កិច្ច​ចេញ​ប្រតិបត្តិការ​ណ៏​ចាប់​ជន​ជាត់​វៀតណាម​ទាំងអស់នោះ​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ណ៏​ទៅតាម​ច្បាប់​។ ឆ្លើយតប​ទៅ​និង​ការលើកឡើង​ខាងលើនេះ ឯកឧត្តម កៅ ឆែ សមាជិក​ក្រុម​ប្រិ​ក្សា​ខេត្ត​បាន​ប្រាប់​អោយ​អាជ្ញាធ​ស្រុក​និង​សមត្ថកិច្ច​នៅតាម​ព្រំដែន​ត្រូវតែ​ជួបប្រជុំ​ជាមួយ​អាជ្ញាធរ​ប្រទេស​វៀតណាម ដើម្បី​ប្រាប់​ពួកគេ​ពី​បញ្ហា​ប្រជាជន​វៀតណាម​លួច​ចូលមក​ធ្វើ​នេសាទ​ខុសច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា ហើយក៏​ត្រូវ​ស្នើរ​សុំអោយ​ពួកគេ​ជួយ​ពន្យល់​ប្រជាពលរដ្ឋ​របស់ខ្លួន​កុំអោយ​ចូលមក​នេសាទ​ខុសច្បាប់​តទៅទៀត​។ បើ​នៅតែ​មានការ​លួច​ចូលមក​នេសាទ​ខុសច្បាប់​តទៅទៀត អាជ្ញាធ​មាន​សត​ម្ថ​កិច្ច​យើង​ត្រូវតែ​ចុះទៅ​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ណ៏​ទៅតាម​ច្បាប់​។​

​ក្នុងឱកាស​នោះដែរ​លោក អ៊ូច ភា អភិបាលរង​ខេត្តតាកែវ​បានធ្វើ​ការណែនាំ​អោយ​សម​ត្ថ​កិច្ច​តាម​ព្រំដែន​ទាំងអស់​ត្រូវតែ​ធ្វើការ​ទប់ស្កាត់​អោយខាងតែបាន​ចំពោះ​ការ​ចូលមក​ធ្វើ​នេសាទ​ខុសច្បាប់​ពី​សំណាក់​ប្រជាជន​វៀតណាម​នេះ​។
​កន្លងមក​យើង​បាន​ប្រជុំ​ប្រាប់​អាជ្ញាធ​វៀតណាម​ពី​បញ្ហា​នេះ​គឺ​យើង​ស្នើ​សុំអោយ​ទប់ស្កាត់​ជនជាតិ​របស់ខ្លួន​កុំអោយ​ចូលមក​ធ្វើ​នេសាទ​ខុសច្បាប់​នៅលើ​ផ្ទៃ​ទឹក​ខ្មែរ ដូច្នោះ​បើ​ពួកគេ​នៅតែ​បន្ត​ចូលមក​ធ្វើ​នេសាទ​ខុសច្បាប់​គឺ​សមត្ថកិច្ច​ខ្មែរ​យើង​ត្រូវតែ​ធ្វើ​សកម្មភាព​ទប់ស្កាត់​និង​ត្រូវ​ចាប់ខ្លួន​បញ្ជូនមក​តុលាការ​ដើម្បី​កាត់ទោស​ទៅតាម​ច្បាប់​តែម្ដង​។ យើង​មិនត្រូវ​បណ្ដោយអោយ​ជនជាតិ​វៀតណាម​ចូលមក​ធ្វើ​នេសាទ​នៅលើ​ផ្ទៃ​ទឹក​របស់​ខ្មែរ​យើង​ជាដាច់ខាត​៕ តាកែវ​

spot_img
×