Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ដើម្បី​លើកកម្ពស់ និង​ការពារ ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​

spot_img

​ភ្នំពេញ​ ៖​ ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥​មិថុនា ត្រូវបាន​ប្រារព្ធ​ឡើង ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​អំពី​ការគ្រប់គ្រង និង​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព ការប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការគ្រប់គ្រង​គុណភាព​បរិស្ថាន​។​

​បើ​តាម​សេចក្តីជូនដំណឹង របស់​ក្រសួង​បរិស្ថាន លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨ បានបញ្ជាក់​ថា ទិវា​នេះ សំដៅលើ​ការលើកកម្ពស់​សុខភាព​សាធារណៈ ការ​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ ការ​គ្រប់​គ្រង់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព និង​ការ​បំផុស​ចលនា​ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំង ប្រដាប់អាវុធ មន្ត្រីរាជការ គ្រប់​ជាន់ថ្នាក់ សិស្ស និស្សិត គ្រឹះស្ថាន​សិក្សា​វិស័យ​ឯកជន សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍​ជាតិ​និង​អន្តរជាតិ ឲ្យចូល​រួម​ទាំង​ស្មារតី និង​សម្ភារៈ ក្នុង​ការផ្សារភ្ជាប់ ទំនាក់ទំនង​ជាមួយ​ធម្មជាតិ និង​កែលម្អ​គុណភាព សោភ័ណភាព​ទីក្រុង ទីប្រជុំជន ជនបទ ភូមិដ្ឋាន វត្ត​អា​រ៉ា​ម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទិផ្សារ មជ្ឈមណ្ឌល​សេដ្ឋកិច្ច​។​ល​។​

​សូមបញ្ជាក់​ថា ទិវា​បរិស្ថាន​ពិភពលោក ត្រូវបាន​បង្កើតឡើង​ដោយ​មហាសន្និបាទ​អង្គការសហប្រជាជាតិ ក្នុង​ឆ្នាំ​១៩៧២ ដើម្បី​ជា​និម្មិត​រូប​នៃ​ការ​ប្រារព្ធ​សន្និសីទ​ស្តុក​ខូម​ស្តីពី បរិស្ថាន​មនុស្សជាតិ គឺ​ស្របពេល​ដែល​មហាសន្និបាត​សម្រេច​បង្កើត កម្មវិធី​បរិស្ថាន​សហ​ប្រជា​ជា​និត ។ ទិវា​បរិស្ថាន​ពិភពលោក​ត្រូវបាន​អង្គការសហប្រជាជាតិ កំណត់​យក​ថ្ងៃ​ទី​៥ ខែមិថុនា សម្រាប់​ការ​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​បរិស្ថាន​នៅ​ទូទាំង​ពិភពលោក​។ ចំណែក​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​កំណត់​យក​ថ្ងៃទី​៥ ខែមិថុនា ជា​ទិវា​បរិស្ថាន​ជាតិ តាមរយៈ​អនុក្រឹត្យ​លេខ​១៥ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​២៤​ខែ​មេសា ឆ្នាំ​១៩៩៦ ដើម្បី​ឲ្យ​ត្រូវ​គ្នា​នឹង​ថ្ងៃ​ប្រារព្ធ ទិវា​បរិស្ថាន​ពិភពលោក​។ ការរៀបចំ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ត្រូវ​រៀបចំឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​តាម​រាជធានី ខេត្ត ស្រប​តាម​ប្រធានបទ​ប្រចាំឆ្នាំ​នីមួយៗ ដែល​កំណត់​ដោយ​កម្ម​វិធី​បរិស្ថាន​សហប្រជាជាតិ​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ដល់​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សូម​ចូលរួម​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ជំរុញ​ការចូលរួម​ក្នុងការ​ធ្វើ​អនាម័យ ការដាំ​ដើមឈើ និង​ការគ្រប់គ្រង ទុកដាក់​និង​វេច​ខ្ចប់​សំណល់​រឹង សំរាម ក្នុង​ធុងសំរាម ឬ​នៅ​តាម​ទី តាំង​កំណត់​ឲ្យបាន​ត្រឹមត្រូវ ចៀសវាង ការដុត ឬ​បោះចោល​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដែល​អាច​បង្ក​ការប៉ះពាល់​ដល់​សុខភាព​មនុស្ស សត្វ និង​គុណភាព​បរិស្ថាន​។ រមណីយដ្ឋាន មជ្ឈមណ្ឌល​កម្សាន្ត ភោជី​នយ​ដ្ឋា​ន និង​អាហា​រដ្ឋា​ន ត្រូវ​យកចិត្ត ទុក ដាក់​លើ​ការ​សន្សំសំចៃ​ថាមពល ចូលរួម​ការពារ ថែរក្សា​ជីវៈចម្រុះ និង​ធនធានធម្មជាតិ ចូលរួម​ធ្វើ​អនាម័យ និង​គ្រប់គ្រង​សំណល់​រឹង សំរាម សំណល់​រាវ ឲ្យបាន​ត្រឹមត្រូវ និង​ចូលរួម​ផ្សព្វផ្សាយ​ទៅ​តាម​ទិសដៅ និង​គោលនយោបាយ​សំខាន់ៗ ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន ដើម្បី​បំផុស​ចរន្ត​ចូលរួម​ជា​សកល​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×