Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​សំណូម​ឱ្យ​អាជ្ញាធរ​ជួយ​ប្តូរ​ទីតាំង​កុងស៊ី​កាប់​គោ​ជ្រោយចង្វា ក្រោយ​ពី​ជះ​ក្លិនស្អុយ​ដល់​ពួកគាត់​ពិបាក​រស់នៅ​

spot_img

​ភ្នំពេញ ៖ ទីតាំង ស្តុប​និង​ចិញ្ចឹម​គោ​ក្របី សេះ សម្រាប់​កាប់ យក​សាច់​លក់​ជាច្រើន​ទីតាំង​នៅក្នុង​ភូមិ​ដើមគ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ជាពិសេស​កុងស៊ី​កាប់​គោ​របស់​លោក ហ៊​យ ហៀ​ង ត្រូវបាន​ប្រជា​ល​រដ្ឋ​ជាច្រើន​គ្រួសារ លើកឡើងថា បាន​ជះ​ក្លិនស្អុយ​អសោច​ប៉ះពាល់​បរិស្ថាន និង​ការរស់នៅ​របស់​ពួក​គាត់​យ៉ាង​ធ្ងន់ធ្ងរ ។​

​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ បានអោយដឹងថា ទីតាំង​ស្តុប​គោ សត្វ​គោ ក្របី​សេះ​សម្រាប់​កាប់​យក​សាច់​លក់ មាន​ជា​ច្រើន​កន្លែង​ជាពិសេស​កុងស៊ី​កាប់​គោ​របស់​លោក ហ៊​យ ហៀ​ង នៅក្នុង​ភូមិ​ដើម​គ សង្កាត់​ជ្រោយចង្វា ជាប់​នឹង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វា កំពុងតែ​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន ធុំក្លិយ​ស្អុយ អ​សោច និង​បង្ក​ជា​ជំងឺឆ្លង​ដល់​មនុស្ស សត្វ និង​ការ​រស់ នៅ​របស់​អ្នកភូមិ​ជាខ្លាំង ។ ដោយសារតែ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ​បែប​នេះ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ រស់នៅ​ជុំវិញ​តំបន់​នោះ​បាន​នាំគ្នា​ធ្វើការ​អង្វរ​យ៉ាង​ទទូច​ដើម្បី​អោយ​មន្ត្រី​ជំនាញ ក៏ដូចជា​អាជ្ញាធរ​ខណ្ឌ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដើម្បី​ចុះ​ត្រួតពិនិត្យ និង​មាន​វិធានការណ៍ ដោយ​ពួកគាត់​សំណូមពរ ដល់​ម្ចាស់​ទីតាំង​កាប់​គោ លោក​ហ៊​យ ហៀ​ង ប្តូរ​ទីតាំង​ទៅ​កន្លែង​ផ្សេង ឱ្យ​ឆ្ងាយ​ពី​ភូមិឋាន​ពួក​គាត់​រស់នៅ ។​

​ប្រជាពលរដ្ឋ បាន​អះអាង​ទៀតថា អាជីវកម្ម ចិញ្ចឹម ស្តុក​សត្វ​គោក្របី​ទាំងអស់នេះ គឺ​ពុំមាន​ច្បាប់​អនុញ្ញាត​ឡើយ ហើយ​ទីតាំង​ចិញ្ចឹម​គោ​នោះ ពុំ​មាន​លក្ខណៈ​បចេ្ចកទេស​និង​អនាម័​យ​គ្រប់គ្រាន់​ទេ ដែល​កំពុង​តែ​ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ​ដល់​បរិ​ស្ថាន និង​មាន​ជំងឺ​ងាប់ រាលដាល​ទៅ​សត្វ​ផ្សេងៗ​ទៀត​។​

​ពួក​គាត់​បន្ត​ថា សត្វ​គោ ក្របី សេះ ដែល​គេ​ចិញ្ចឹម​ស្តុក​ទុក ចូល​កាប់​ក្នុង​កុងស៊ី​លោក​ហ៊​យ ហៀ​ង នោះ ពេល​ថ្ងៃ​គេ​លែង​ឱ្យ​ចេញ​រកស៊ី​ប្រសេកប្រសាច​ពេញ​ផ្លូវ ពេញ​សួនច្បារ ក្នុង​ខណ្ឌ​ជ្រោយចង្វា បង្ក​ជា​គ្រោះថ្នាក់​ចរាចរ រថយន្ត ម៉ូតូ បុក​ស្ទើរ​រាល់ថ្ងៃ ធ្វើឱ្យមាន​មនុស្ស​របួស​ធ្ងន់ធ្ងរ ជា​ញឹកញាប់ ហើយ​រាល់​គ្រោះថ្នាក់​ចរាចរ​ម្តងៗ លោក​ហ៊​យ ហៀ​ង មិន​ដែល​ចេញ​មុខ មក​ទទួលខុសត្រូវ​ឡើយ ។ ប្រការនេះ អាជ្ញាធរ​ក៏​ធ្លាប់​បាន​ណែនាំ ដល់​ម្ចាស់​កុងស៊ី​កាប់​គោ​នោះ​ដែរ តែ​ដូចជា​គ្មាន​ប្រសិទ្ធភាព​សោះ ។​

​ប្រជាពលរដ្ឋ​បានឱ្យដឹង​ទៀត​ថា ទីតាំង​ចិញ្ចឹម និង​ស្តុក​សត្វ​គោ ក្របី នៅ​ភូមិ​ដើមគ​មួយចំនួន មិន​បាន​ចូល​កាប់​នៅ​ក្នុង​កុងស៊ី​ទេ គឺ​គេ​កាប់​នៅ​ក្រៅ​កុងស៊ី តែ​គេ​នៅតែ​បង់លុយ ឱ្យទៅ​​លោក​ហ៊​យ ហៀ​ង ជា​ម្ចាស់​កុងស៊ី​ដដែល​។​ ​ការដែល​លោក​ហ៊​យ ហៀ​ង អនុញ្ញាត​ឱ្យ​មាន​ការកាប់​គោ ក្របី ក្រៅ​ទីសត្តឃាត យ៉ាង​អានាធិបតេយ្យ​នេះហើយ គឺ​បង្ក​ឱ្យមាន​ផល​អវិជ្ជមាន​គ្រប់បែបយ៉ាង ។​

​ជាមួយ​ករណីនេះ​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា មិន​អនុញ្ញាត​ឲ្យ​ទីតាំង​កុងស៊ី កាប់​គោ ដែល​កំពុង​ធ្វើ​អាជីវកម្ម​សព្វថ្ងៃនេះ ដំណើរការ​ទៀតឡើយ នៅក្នុង​ទីក្រុង ព្រោះ​កុងស៊ី​កាប់​គោ​បច្ចុប្បន្ន មាន​ទីធ្លា​តូច​ចង្អៀត និង​ជះ​ក្លិនស្អុយ ប៉ះពាល់​ផ្នែក​បរិស្ថាន​ជុំវិញ​នោះ យ៉ាងខ្លាំង ពិសេស​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ការរស់នៅ របស់​បងប្អូន​ប្រជា​ពលរដ្ឋ​តែ​ម្ដង ។ បញ្ហា​អនាម័យ បរិស្ថាន​និង​សន្តិសុខ នៅក្នុង​កុងស៊ី រួម​ទាំង​ទឹកស្អាត​ផង តម្រូវឱ្យ លោក​ហ៊​យ ហៀ​ង រៀបចំ​ឡើង​វិញ​ឱ្យ​ល្អ មិន​ត្រូវ​រស់នៅ​បែប​គ្មាន​អនាម័យ ដូច្នេះ​ទេ ព្រោះ​វា​មាន​ក្លិនស្អុយ​ណាស់ ងាយ​នឹង​ចម្លង​មេរោគ​ផ្សេង​យ៉ាងខ្លាំង ប៉ុន្តែ​មក​ដល់ពេលនេះ មាន​រយៈពេល​២​ឆ្នាំ ហើយ​ម្ចាស់​កុងស៊ី មិន​បាន​អនុវត្តន៍ តាម​ការណែនាំ របស់លោក​អភិបាល​ខណ្ឌ​ឡើយ គឺ​បន្ត​អាជីវកម្ម​របស់​ខ្លួន យ៉ាង​ព្រងើយ មិន​ក្រែងរអែង នឹង​អាជ្ញាធរ​នោះទេ ៕​ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×