កាលពីថ្ងៃម្សិលមិញនេះ តារាចម្រៀដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ខេមរៈ សិរីមន្ត បានចាប់ដៃស្វាគមន៍យ៉ាងកក់ក្ដៅជាមួយកំពូលតារាចម្រៀងរបស់ថៃគឺលោក Tik Shiro ក្នុងឱកាសប្រគុំតន្ត្រី ទេសចរណ៍ ហ្សូរ៉ាស់ ដែលបានធ្វើឡើងទៅយ៉ាងអធិកអធមនៅខេត្តបន្ទាយមានជ័យ ។
នៅក្នុងឱកាសជួបគ្នានោះដែរ គេបានឃើញទឹកមុខតារាចម្រៀងដ៏ល្បីល្បាញនៃប្រទេសទាំង ២ ញញឹមរាក់ទាក់ ចាប់ដៃគ្នាយ៉ាងណែនបញ្ជាក់ឱ្យឃើញពីឥរិយាបថដ៏ថ្លៃថ្នូសម្រាប់មនុស្សជាតិ ។
ងាកមកមើលចំណាប់អារម្មណ៍អ្នកគាំទ្រវិញបានឱ្យដឹងថា សម្រាប់កាយវិការរបស់តារាចម្រៀងទាំងពីរដួងនេះ ហាក់បង្ហាញឱ្យឃើញនូវភាពស្និទ្ធស្នាល កក់ក្ដៅ សម្រាប់ការសហការគ្នារវាងកម្ពុជា ថៃ ក្នុងការបម្រើដល់វិស័យកម្សាន្ត ខណៈដែលកន្លងមកក៏មានតារាជាច្រើនដួងទៅសម្ដែងនៅក្នុងប្រទេសថៃផងដែរ ៕ សាវុធ