Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ត្រាលី​៖ សិស្សសាលា ២​នាក់​ស្លាប់ ពេល​ឡាន​បុក​ទំ​លុះ​ចូល​ថ្នាក់រៀន​ពួកគេ​

spot_img

​កូនសិស្ស​សាលា​ប្រុសៗ​ចំនួន ពីរ​នាក់​អាយុ ៨​ឆ្នាំ​ទាំង​ពីរបាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​ឡាន​មួយគ្រឿង​បាន​បុក​ទំ​លុះ​ចូលក្នុង​ថ្នាក់រៀន​របស់​ពួកគេ​នៅក្នុង​ទីក្រុង​ស៊ីតនី ប្រទេស​អូស្ត្រាលី​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារ​ព៌​ត​មាន​ប៊ី​ប៊ី​ស៊ី (BBC) នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី ៧​នេះ​។​

​សិស្សស្រី​ចំនួន ៣​នាក់​ផងដែរ​បាន​រងរបួស​នៅក្នុង​ហេតុការណ៍ ដែល​កើតឡើង​នៅ​សាលាបឋមសិក្សា Banksia Road​។​

​ក្រោយពេល​មានការ​បើកឡាន​បុក​ចូល​សាលា អ្នកបើកបរ​ជា​ស្ត្រី អាយុ ៥២​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន និង​សួរចម្លើយ​ដោយ​ប៉ូលីស​។ អាជ្ញាធរ​បញ្ជាក់ថា ពួកគេ​មិន​ជឿ​សោះ​ថា ហេតុការណ៍​នោះ​កើតឡើង​ដោយ​ចេតនា​៕​

spot_img
×