Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុម​យក្ស​! ត្រឹម​មន្ត្រី​ថ្នាក់​ឃុំ​នៅ​ចិន តែ​ពុករលួយ​បាន​លុយ​ដល់​ទៅ​ជាង ១​ពាន់​លាន​ដុល្លារ​

spot_img

Lei Zhiqiang មន្ត្រី​ថ្នាក់ទាប​ម្នាក់ នៅ​ខេត្ត Gansu ប្រទេស​ចិន ប្រមែប្រមូល​សំណូក​ដល់​ទៅ 9,2 ពាន់​លាន​យាន់ (​ប្រមាណ​1.44 ពាន់​លាន USD) តាមរយៈ​សំណូក​សូកប៉ាន់​-​នេះ​បើ​តាម​របាយការណ៍​ចុះ​ថ្ងៃ​ទី ១៤ ខែ​ឧសភា របស់​កាសែត Caixin Weekly ។​

Lei Zhiqiang អតីត​ប្រធាន​ស​ហករ​ឥណទាន​ជនបទ ខេត្ត Gansu ប្រទេស​ចិន ។

​នៅពេល​ប្រមូល​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​នេះ នៅ​គេហដ្ឋាន​ឯកជន​គេ​ប្រើ​រថយន្ត​ធុន​ធំ​ដល់​ទៅ ២​គ្រឿង ដើម្បី​ដឹក​វត្ថុ​បុរាណ​ត្រូវបាន​ទិញ​ដោយ​ទឹកប្រាក់​ដែល​មន្ត្រី​នេះ បាន​កេងប្រវ័ញ្ច ។​

​តាម Caixin នោះ​ទ្រព្យសម្បត្តិ​នៅ​គេហដ្ឋាន​ឯកជន​បង្ហាញឲ្យឃើញថា Lei អតីត​ប្រធាន​ស​ហករ​ឥណទាន​ជនបទ នៅ​ខេត្ត Gansu ពិតជា​មាន​ជីវភាព​រស់នៅ​មួយ “​មហា​រុងរឿង​” ។​

​កុំថាឡើយ​ប្រជាជន សូម្បី​តែ​មន្ត្រី​គ្រាក់ៗ​នៅ​ក្រុង​ប៉េកាំង ក៏​រង​ការ​រន្ធត់​ពេល​ឃើញ​ទម្រង់​ពុករលួយ​មហា​ធំធេង​របស់​មន្ត្រី​ថ្នាក់​ឃុំ​ម្នាក់ ។ ពិសេស​ខេត្ត Gansu ជា​តំបន់​ដាច់ស្រយាល ហើយ​អន់ថយ ស្ថិត​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ចិន ។​

​ក្នុង​ពី​ការស៊ើបអង្កេត លោក Lei ឆ្លើយ​សារភាព​ថា ខ្លួន​លោក​រកបាន​លុយ​ជាង ២០០​លាន​យាន់ (​ប្រហែល 31,3​លាន​ដុល្លារ​) ដែល​ជា​លុយ​មិន​ស្របច្បាប់ ហើយ​ត្រូវបាន​រដ្ឋ​អំណាច​រក​ឃើញ​។ ចំណែក​លុយ ៩​ពាន់​លាន​យាន់​ទៀត (​ប្រហែល ១,៤​ពាន់​លាន​ដុល្លារ​) បាន​លាក់ទុក​ក្នុង​គណនេយ្យ​ដែល​អ្នក​ដទៃ​ឈរឈ្មោះ​។​

​ការចោទប្រកាន់​ទាំងឡាយ​ចំពោះ​លោក Lei ត្រូវបាន​ការិយាល័យ​អយ្យការ​ទីក្រុង Qingyang ខេត្ត Gansu ធ្វើការ​ចោទប្រកាន់​កាល​ពី​ខែ​កុម្ភៈ​កន្លង​មក ។ អយ្យការ​បាន​ចោត​ប្រកាន់​ថា លោក Lei បាន​ទទួល​ប្រាក់​សំណូក​យ៉ាងច្រើន បង្កប់​ចូលក្នុង​ទ្រព្យសម្បត្តិ​ដែល​ពុំមាន ឫ​គល់​ច្បាស់លាស់ ។​

Lei Zhiqiang កើត​នៅ​ឆ្នាំ ១៩៥៨ នា​ទីក្រុង Wushan ខេត្ត Gansu ហើយ​មុន​នេះ ធ្លាប់ធ្វើ​ជា​អនុប្រធាន​ក្រុង Tianshui លេខា​បក្ស​ក្រុង ហើយ​ជា​នាយកដ្ឋាន​ហិរញ្ញវត្ថុ ។​

​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករ​លូ​យ​ប្រកាសថា លោក Lei ​ត្រូវបាន​ស៊ើបអង្កេត​តាំងពី​ខែ​មេសា ឆ្នាំ ២០១៧ មក​ម្លេះ ៕ សូ​យ​ន​

spot_img
×