Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោតចេះ​តែ​​ធ្វើទៅរួច​? ប្រពន្ធ​វ័យក្មេង​តណ្ហា​អូសទាញ រត់តាម​ប្រុស ដោយ​មិន​ស្រណោះ​កូនស្រី​តូចៗ​ទាំង​៣​សូម្បី​បន្តិច (​មាន​វីដេអូ​)

spot_img

​នេះ​ជា​រឿងរ៉ាវ​មួយ​ដែល​បងប្អូន​ប្រិយមិត្ត​ឃើញ​ហើយ ពិតជា​គួរ​ឲ្យ​ស្រណោះស្រណោក​ខ្លាំងណាស់ ខណៈដែល​បុរស​ជា​ប្តី​ម្នាក់ បានសម្រេច​ចិត្ត​ចេញ​វីដេអូ ដើម្បី​រៀបរាប់​ការពិត​ឲ្យ​បងប្អូន​ទាំងអស់គ្នា​បានដឹងថា ប្រពន្ធ​វ័យក្មេង​របស់គាត់ បាន​ចុះចោល​រូបគាត់ និង​សូម្បី​មិន​ស្រណោះ​ដល់​កូនស្រី​តូចៗ​ដែល​ពុំទាន់​ដឹងក្តី​ទាំង​៣​នាក់ ដើម្បី​ទៅ​រួមរស់​ជាមួយ​ប្រុស​ស្នេហ៍​ថ្មី ។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ MC Tazan ដែល​បាន​បង្ហោះ​វីដេអូ​ឡើង រួមជាមួយ​រូប​ថត​ប្រពន្ធ និង​ប្រុសស្នេហ៍​ នោះ​បុរស​ជា​ប្តី​កំសត់​រូបនោះ បាន​និយាយ​រៀបរាប់​​យ៉ាង​ឈឺ​ចាប់​​ថា​៖ «​បងប្អូន​ជួយ​មើលៗ វា​ហ៊ាន​ចុះចោល​ទៅតាម​ប្រុស សា​ហាយ​វា ដោយ​ពុំ​គិតពី​កូនស្រី​តូចៗ​ទាំង​៣​នាក់ ដោយ​គ្មាន​ស្រណោះ​សូម្បី​បន្តិច​ឡើយ​… ។ នេះ​សំណាង​ហើយ ដែល​បាន​ម្តាយ​របស់ខ្ញុំ​មើល ចុះ​ប្រសិន​ម៉ែ​ខ្ញុំ​អត់​បាន​មើល តើ​កូនស្រី​ខ្ញុំ​ទាំង​៣​នាក់​នឹង​ទៅជា​យ៉ាងណា ខ្ញុំ​ពិតជា​ឈឺចាប់​ណាស់​បងប្អូន​!! ។ មី​ស្រី​ផិត​ប្តី​នេះ ពុំ​ត្រឹមតែ​ផិត​ទេ គឺ​វា​យក​ថែមទាំង​ទ្រព្យសម្បត្តិ​ខ្ញុំ​ទៀត ។ ខ្ញុំ​ពិតជា​អាណិត​ខ្ញុំ មី​តូច​ណាស់ ដែល​វា (​ប្រពន្ធ​) ទុកចោល​២​ថ្ងៃ ដែល​វា​ទៅ​ដេក​ជាមួយ​អាហ្នឹង​!!» ។​

​លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​៖ «​សូម​បងប្អូន​ជួយ​ស៊ែរ​ម្នា​ក់មួយ​ផង​! ដើម្បី​ឲ្យ​មី​ស្រី​ប្រពន្ធ​នេះ​មានឈ្មោះ លក្ខណ៍ បានដឹង មី​លាក់ៗ​ពត់​ត្ប​ត់ ស្រុក​វា​នៅ​កំពង់ធំ រីឯ​អា​ប្រុស​នៅ​ពោធិ៍សាត់ ធ្វើការ​កសាង (​រ៉ាត់​ម៉ៅការ​)» ។ បងប្រុស​រូបនេះ នៅបាន​អះអាង​ចុងក្រោយ​ថា ប្រសិនបើ​គាត់​បាន​ជួប​មុខ​ពួកគេ​ទាំងពីរ នោះ​នឹង​ស្វាគមន៍​ដឹង​ស​ខ្មៅ​ហើយ ដោយ​ពុំ​ឲ្យ​ពួកគេ​ទាំងពីរ​មាន​ក្តី​សុខ​ឡើយ ៕ ចន្ទី​

spot_img
×