Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​ប៉ូលិស​ស្រី​ស្អាត ជនល្មើស​ព្រម​ទទួលទោស និង​សុំ​លេខ​ទូរស័ព្ទ​ទាក់ទង

spot_img

​​រឿងរ៉ាវ “​គួរឲ្យ​អស់សំណើ​ចមួយ​” បាន​កើតឡើង​នៅ​ទីក្រុង​តាន់​បក តៃវ៉ាន់ ។ យុវជន​ម្នាក់​មាន​អាយុ ២៤​ឆ្នាំ ឈ្មោះ Zhong Xing បាន​បង្ក​មន្ទិលសង្ស័យ​ដល់​អ្នក​នៅ​ជុំវិញ ពេល​ដក​ប្រាក់​ពី​ម៉ាស៊ីន ATM ក្នុង​ផ្សារ​ទំនើប​មួយ ។ ជាក់ស្តែង Zhong Xing បាន​ដក​ប្រាក់​ពី​កាត​ធនាគារ​ជាច្រើន​ផ្សេងៗ​គ្នា ។ ពេល​មាន​អ្នក​សួរ​ហេតុ​អ្វី​ឈរ​យូរ​ដូច្នេះ វា​ប្រញាប់​ប្តូរ​ទៅ​ម៉ាស៊ីន ATM ផ្សេង ដើម្បី​បញ្ចៀស​ឆ្លើយ​សំណួរ ។​

​ដោយ​មាន​ការសង្ស័យ អ្នក​នៅ​ទីនោះ​បាន​ទូរស័ព្ទ​ហៅ​ប៉ូលិស ។ ភ្លាមៗ​នោះ អនុប្រធាន​ប៉ុស្តិ៍​ប៉ូលិស រួម​ដំណើរ​ជាមួយ​ប៉ូលិស​ស្រី​វ័យក្មេង​ម្នាក់ បាន​មកដល់​កន្លែងកើតហេតុ ។ ពួកគេ​ប្រញាប់​ចាប់ខ្លួន Zhong Xing ដើម្បី​សួរ​ចម្លើយ ។​

​ពិត​ជា​គួរឲ្យភ្ញាក់ផ្អើល Zhong Xing បាន​បដិសេធ​រាល់​ការចោទប្រកាន់​មកលើ​ខ្លួន ។ ប៉ុន្តែ​ពេល​ងាក​ទៅ​ឃើញ​រូប​សម្រស់​របស់​ប៉ូលិស​ស្រី វា​ស្រាប់តែ​ទទួលទោស និង​…​ទាមទារ​សុំ​លេខ​ទូរស័ព្ទ​ដើម្បី​សុំ​ស្គាល់​នាង ។​

​អនុប្រធាន​ប៉ុស្តិ៍ និង​ប៉ូលិស​ស្រី​មាន​មន្តស្នេហ៍ ។​

​បន្ទាប់​មក​ជនល្មើស​ត្រូវ​បាន​បញ្ជូន​ទៅ​ប៉ុស្តិ៍​ប៉ូលិស ពេល​ឆែកឆេរ​ក្នុង​កាបូប​របស់​វា​គេ​បាន​រកឃើញ​ប្រាក់​ជាង ២៧០.០០០ យាន់​តៃវ៉ាន់ (​ប្រមាណ​ជិត ១០.០០០​ដុល្លារ​) កាត​ធនាគារ ៣ សៀវភៅ​ផ្ញើ​ប្រាក់ និង​ភស្តុតាង​ផ្សេងៗ​ជាច្រើន​ទៀត​របស់​ការ​លួច​ប្លន់ ។​

​ប្រាក់ និង​ភស្តុតាង​ល្មើស​ច្បាប់​ត្រូវបាន​រកឃើញ​ក្នុង​កាបូប​របស់​ជនល្មើស​។​

​បានដឹងថា ប៉ូលិស​ស្រី​ដ៏​ស្រស់​ស្អាត​ន​នេះ មានឈ្មោះ Liu Yu Shan អាយុ ២៨​ឆ្នាំ ។ នាង​បាន​បញ្ចប់​ការសិក្សា​ផ្នែក​គ្រប់គ្រង​ជំនួញ នៅ​សកល​វិទ្យាល័យ​តៃវ៉ាន់ តែ​ដោយសារ​បំណង​គ្រួសារ បាន​ជា​សម្រេច​មក​រួម​ក្នុង​កងកម្លាំង​ប៉ូលិស ៕ លី​សា​

spot_img
×