Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ភ្លេងខ្មែរ​លោក ឌួង សុខ​គា ទៅ​ចូលរួម​ក្នុង​ពិធីមង្គលការ ស្រាប់តែ​ជួប​រឿង​ដ៏​ហួសចិត្ត នឹកស្មាន​មិន​ដល់​មួយ

spot_img

​កាលពី​ព្រឹក​មិញ​នេះ លោក ឌួង សុខ​គា ពិធីករ​សម្បូរ​វោហា​ស័ព្ទ​បាន​រៀប​រាប់ទាំង​ហួសចិត្ត​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក ទាក់ទង​និង​អ្នករៀបចំ​ពិធីការ​មួយ ដែល​បាន​ដេញ​អ្នកភ្លេង​របស់លោក​ច្រងាប់ច្រងិល ឱ្យ​អង្គុយ​នៅមុខ​បង្គន់ ប៉​ន្តែ​ទោះជា​យ៉ាងណា​លោក បាន​ព្យាយាម​ខន្តី ព្រោះ​អាណិត​ដល់​ម្ចាស់​ដើមការ​ដែល​ពួកគាត់​មិនដឹង​អ្វី ។

​លោក ឌួង សុខ​គា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា បើក​បេះដូង​អ្នកភ្លេង​ខ្មែរ​ម្តង​! ភ្លេងខ្មែរ មិនមែន​មកលេង​សុំទាន​ទេ​! បើ​មិន​រៀបរយ​កន្លែង​ឲ្យ​អង្គុយ គ្នា​យក​កៅអី​រៀប​ភ្លេង មក​ដណ្តើមយក​វិញ​ទៅទៀត​ដូច​កូនក្មេង​។ ហាង​ធំ ការ​ធំ តែបើ​ពិធីការ មិន​យល់ មិន​ឲ្យ​តម្លៃ​រឿងនេះ ពួក​ខ្ញុំ​អាច​ទៅផ្ទះ​វិញ​បាន ព្រោះ​មិនអាច​អង្គុយ​លើ​ឥដ្ឋ​ក្បែរ​បង្គន់​បានឡើយ ។ អរគុណ​ម្ចាស់​ដើមការ ដែល​ស្រលាញ់​ចូលចិត្ត​ខ្ញុំ មើលទៅ​គាត់​មិនបាន​ដឹង​ទេ​ថា ក្រុមការងារ​កូនចៅ​គាត់​ធ្វើ​មិន​សម​។ មិនមែន​មិន​ខន្តី​ទេ​! យល់ថា​ដើមការ​គាត់​រវល់ បើ​កុំ​តែ​យល់​បែបនេះ ប្រហែល​ដកទ័ព​ហើយ​ខ្ញុំ​» ។​

​ក្រោយមកទៀត លោក​ក៏បាន​បន្តថា ទប់​ជាប់​ហើយ ជោគជ័យ​ហើយ​! អរគុណ​បងប្អូន​ទាំងអស់​ដែល ខម​មិន​មក​! តែ​យ៉ាងណា​ខ្ញុំ​បាន​និយាយ​តាម​នេះ​ដើម្បី​ពន្យល់​ខ្លះៗ ពី​ទឹកចិត្ត និង បេះដូង របស់​អ្នក​ភ្លេងខ្មែរ​។​

​ខាងក្រោម​នេះ​ជា​បទ​ពណ៌នា បន្ត​ដែល ប្រមូល​មក​ក្រោយ រលឹម​តក់ៗ កាត់​សរសៃ​វែ​ន​កាវ បេះដូង​៖ ប្រហែល​មកពី​ហាង​ច្រើនជាង ព្រោះ​គាត់​មិនដែល​ទទួល​ការ ម្ល៉ោះហើយ បែប​ប្រើ​កូនចៅៗ មិន​យល់​ការ ឆ្លេឆ្លា​យកមុខ មកលេង​ឯង ត្រឡប់ត្រឡិន​។ រៀប​ភ្លៀង​លើ​កៅអី គាត់​ដេញ​យើង ឲ្យ​រើ​ភ្លេង​ចេញ គាត់​យក​កៅអី​ទៅ​រៀប ហើយ ដេញ​ឲ្យ​យើង​អង្គុយ​លើ​ឥដ្ឋ​ក្បែរផ្លូវ​ចូល​បង្គន់​។ តើ​លោ​កណា​ទ្រាំ​បាន​? អី​ដែល​ខ្ញុំ​អាណិត​គឺ អ្នកភ្លេង​ខ្ញុំ ព្រោះ​ខ្ញុំ​មិនបាន​ដឹង​រឿង ម៉ោង​ប្រាំមួយ​កន្លះ​ខ្ញុំ​មកដល់​ឃើញ​ឈរ ឱប​ទ្រ តាខេ ខ្ញុំ​មិនដឹង​រឿង ខ្ញុំ​ស្តី​ឲ្យ​គាត់ ថា​ម៉េច​មិន​រៀន​ភ្លេង គាត់​ទម្លាក់​ទឹកមុខ ហើយ​និយាយថា គេ​អត់​ឲ្យ​កៅអី ដាក់​អង្គុយ​ទេ បង​។ គេ​ឲ្យ​អង្គុយ​លើ​ឥដ្ឋ​។ ពុទ្ធោ​!! ហេតុ​អី ខ្មែរ​អើយ​? អ្នក​ល្ងង់​ណាស់​ឬ​? ឬ​អ្នក​មើលឃើញថា​អ្នកភ្លេង​ហ្នឹង​ជា​គោ​មែន​ទេ​? បើ​កុំ​តែ​ជាការ​ទទួលខុសត្រូវ និង អាណិត​ដើមការ កុំ​អី អា​អូន​ឯង ត្រូវ​ប៉ះ​ជាមួយ​បងហើយ​!? ពស់ព្រលឹត​ក៏​ចឹក​ដែរ​។ កាន់​បាត្រ​ឲ្យ​អាត្មា ៕ សាវុធ​

spot_img
×