Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ត្រូវគេ​បណ្តេញ​ចេញពី​ការងារ ដោយ​ធ្វើ​កាយវិការ​មិន​សមរ​ម្យ​លើ​ក្បួន​ហែរ​រថយន្ត​របស់ លោក ត្រាំ​

spot_img

ស្ត្រី​ម្នាក់ ត្រូវបាន​គេ​បណ្តេញ​ចេញពី​ការងារ បន្ទាប់ពី​បាន​បង្ហោះ​រូបភាព​របស់​នាង លើក​ម្រាមដៃ​កណ្តាល​ឡើងលើ​ទៅកាន់​ក្បួន​រថយន្ត​របស់​ប្រ​ធានា​ធិ​តី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​។​

​ស្ត្រី​ឈ្មោះ Juli Briskman ដែល​កំពុង​ជិះ​កង់​នៅក្នុង​រូបភាព បានធ្វើការ​ចោទប្រកាន់​ថា គាត់​ត្រូវបាន​អ្នកគ្រប់គ្រង​ក្រុមហ៊ុន Akima LLC បណ្តេញ​គាត់​ចេញ ក្រោយពេល​គាត់​បាន​បង្ហោះ​រូបភាព​នៅលើ​បណ្តាញ​សង្គម ហ្វេ​ស​បុក និង​ថ្វី​ត​ធឺ​របស់គាត់​។

អ្នកស្រី​បាន​ថ្លែងប្រាប់​សារ​ព៌​ត​មាន​អា​មេ​រិច​ថា ក្រុមហ៊ុន​បាន​ហៅ​គាត់​ឲ្យ​ចូលប្រជុំ តែមួយ​ថ្ងៃ​បន្ទាប់ពី​គាត់​បាន​ប្រាប់​ខាង​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស​ថា គាត់​គឺជា​ប្រធានបទ​នៃ​រូបភាព​ដែល​ត្រូវបាន​គេ​ផ្សាយ​យ៉ាងច្រើន​នោះ​។​

​គាត់​និយាយថា ខាង​អ្នកគ្រប់គ្រង​របស់​ក្រុមហ៊ុន​បាន​ប្រាប់​គាត់​ថា ពួកគេ​បានចាត់ទុក​រូបភាពរ​បស់​អ្នកស្រី​ជា​អំពើ​មិន​សមរម្យ (​ឈ្លើ​ស​) ហើយ​វា​ល្មើស​ទៅនឹង​គោលការណ៍​។​

​ទោះយ៉ាងណា អ្នកស្រី​បាន​ប្រាប់​ខាង​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​វិញ​ថា អ្នកស្រី​មិន​ស្ថិតក្នុង​ម៉ោង​ការងារ​នោះទេ នៅពេល​រូបភាព​នោះ​ត្រូវបាន​ថត ហើយក៍​មិនបាន​ភ្ជាប់​ខាង​ក្រុមហ៊ុន​ដែរ​។​

​អ្នកស្រី​និយាយទៀតថា បុគ្គលិក​ប្រុស​ជាមួយ​គាត់​ម្នាក់ ត្រូវបាន​ខាង​ក្រុមហ៊ុន​អនុញ្ញាតិ​ឲ្យ​នៅ​ធ្វើការ​ដដែល បន្ទាប់ពី​បាន​លុប​រូបភាព​ចេញ ដែលមាន​បញ្ហា​ដូចគ្នា​។​

​អ្នកស្រី​ក៍បាន​ចោទសួរ​ផងដែរ​ថា តើ​ហេតុអ្វី​អ្នកស្រី​ត្រូវបាន​គេ​បណ្តេញ​ចេញពី​ការងារ​ភ្លាមៗ​?

​ស្ត្រី​ឈ្មោះ Juli Briskman ដែលមាន​កូន​ពីរ​នាក់ បាន​បំរើ​ការងារ​ផ្នែក​ទំនាក់ទំនង​នៅ​ក្រុមហ៊ុន​ម៉ៅការ​ខាងលើ​អស់​រយៈពេល ៦​ខែ​មកហើយ​។​

​ទោះបីជា​បាត់បង់​ការងារ​ក៍ដោយ អ្នកស្រី​និយាយថា គាត់​មិន​ស្តាយក្រោយ​ចំពោះ​ការធ្វើ​កាយវិការ​នោះទេ ដោយសារ​អ្នកស្រី​ខឹង​ពី​ការដឹកនាំ​ប្រទេស​បច្ចុប្បន្ន ហើយ​ការធ្វើ​កាយវិការ​នោះ វា​គឺជា​ឱកាស​ឲ្យ​អ្នកស្រី​ចង់​បញ្ចេញ​អ្វីដែល​អ្នកស្រី​ចង់​និយាយ​។​

spot_img
×