Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពុទ្ធោអើយ! ក្មេងស្រី​អាយុ១៥ឆ្នាំ ប្រាប់តៃកុងឡានថាទៅបត់ជើង តែបែរជាទៅ​សំរាលកូនក្បែរគុម្ពោតព្រៃ​គួរ​ឲ្យ​ស្រណោះ!!

spot_img

ប៉ុស្តិ៍ប៉ូលីស​នៅ Qingnan ប្រជុំជន Tongxing, ក្រុង Jiazing ខេត្ត Zhejinag ប្រទេស​ចិន ទទួលបាន​ព័ត៌មាន​ពី​អ្នកបើកបរ​តាក់ស៊ី​ម្នាក់ នៅវេលា​ម៉ោង​ប្រមាណ ២ និង ៣០ នាទី ថ្ងៃទី​២៦ ឧសភា ឲ្យ​ដឹងថា មាន​ក្មេងស្រី​ម្នាក់​ត្រៀម​ចូល​មន្ទីរពេទ្យ​ត្រួតពិនិត្យ​ផ្ទៃពោះ ប៉ុន្តែ បែរជា​ឈឺពោះ និង​បង្កើតកូននៅតាមផ្លូវពុំនឹកស្មាន! នេះបើយោងតាម​សារព័ត៌មាន Sohu ។​

តាម​របាយការណ៍​លំអិត​របស់​អ្នកដំណើរ ប្រាប់​ប៉ូលីស​ក្រោយមក​ឲ្យ​ដឹងថា នារីវ័យក្មេងម្នាក់ ​ក្រោយពេល​ឡើង​ជិះ​តាក់ស៊ី​ពុំយូរប៉ុន្មាន ក៏​ស្រែក​ឈឺពោះ និង​ប្រាប់ថា ចង់​បត់​ជើង ។ ដោយនៅ​តាមផ្លូវ​ស្ងាត់​ពុំ​អាច​រក​បង្គន់​បាន អ្នកបើកបរ​បង្ខំចិត្ត​សំចត​រថយន្ត​នៅ​កន្លែង​ស្ងាត់​មួយ រួច​ក្មេងស្រី​នោះ​ក៏​សំដៅទៅ​គម្ពោត​ព្រៃ ដើម្បី «​ដោះស្រាយ​…» ។​

​ព្រោះតែ​ពុំទាន់​បាន​លុយ ហេតុនេះ បង្ខំចិត្ត​អ្នកបើក​តាក់ស៊ី​ត្រូវ​អង្គុយ​រង់ចាំ ។ មិនយូរប៉ុន្មាន​ក្រោយមក ក៏​ឮសូរ​សម្លេង​ក្មេង​យំ គាត់​ក៏​ដើរទៅ​មើល ហើយ​ភ័យ​យ៉ាងខ្លាំង ពេល​ឃើញ​ក្មេងស្រី​នោះបាន​សំរាលកូន​ក្បែរ​គុម្ពោត​ព្រៃ​បាត់ទៅហើយ ។​

​ប៉ុន្តែ ក្រោយពេល​កើតកូន នាង​ពុំ​ដឹង​ត្រូវធ្វើ​អ្វី​ទាំងអស់ ក្មេង​កើតមក​ត្រូវបាន​ដាក់ចុះ​ផ្ទាល់​ដី ដោយ​ពុំទាន់​រុំ​អ្វី​ទាំងអស់ ។ ចំណែក​ក្មេងស្រី​នៅ​អង្គុយ​ក្បែរ​នោះ មាន​សភាព​ភ័យ​ស្លេកស្លាំង​ជា​ពន់ពេក ហើយ​នៅ​ជិត​នោះ មាន​កាបូប​មួយ​ខាងក្នុង​ជា​ខោអាវ​សំរាប់​ទារក ។​

​ទោះបីជា​ដឹង​មុន ក៏​ប៉ូលីស​ពិតជា​ស្លុត​ចិត្តនឹង​អ្វីៗ​ដែល​ខ្លួន​បានឃើញ ។ ក្មេង​ដេក​លើដី​ស្រែកយំ​ខ្លាំងៗ រីឯ​ទងផ្ចិត​ក៏​ពុំទាន់​កាត់ចេញ ។ ប៉ូលីស​បាន​ឆ្លៀត​សាកសួរ​ពី​ផ្ទះសម្បែង និង​សំណួរ​ខ្លះៗ​ទៀត តែ​នាង​បិទមាត់​ពុំ​ឆ្លើយតប​ទេ ។​

​ទាំង​ម្តាយ «​ក្មេង​» និង​ទារក​ត្រូវបាន​បញ្ចូល​ទៅកាន់​មន្ទីរពេទ្យ ។​

យោងតាមក្រុមគ្រូពេទ្យ នោះទាំងម្តាយវ័យក្មេង និងទារករបស់នាង ​បាន​ឆ្លង​ផុត​គ្រោះថ្នាក់ ហើយ​ប៉ូលីស​បាន​ត្រឹម​ដឹងថា នារីវ័យក្មេងនោះ ​មកពី​ខេត្ត Henan កើត​នៅ​ឆ្នាំ​២០០២ ប៉ុណ្ណោះ ៕ ឧត្តម

spot_img
×