Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង កំពុង​ធ្វើដំណើរ​ទៅកាន់​សិង្ហ​បុរី​ដើម្បី​ត្រៀម​បម្រុង​សន្និសីទ​កំពូល​

spot_img

​តាម Korea Herald, មន្ត្រី​ជាន់ខ្ពស់​ម្នាក់​របស់​កូរ៉េ​ខាងជើង បាន​ទៅ​ដល់​កូរ៉េខាងជើង កាលពី​ថ្ងៃ​ចន្ទ​ទី ២៨ ខែ​ឧសភា តែ​បើ​តាម​ប្រភព​ការទូត​នៅ​ទីនោះ​ឲ្យដឹងថា មន្ត្រី​នេះ​បាន​ធ្វើដំណើរ​ឆ្លងកាត់​ប៉េកាំង ដើម្បី​ឆ្ពោះ​ទៅកាន់​សិង្ហ​បុរី​។​

រថយន្ត​មួយ​គ្រឿង​របស់​ស្ថានទូត​កូរ៉េខាងជើង ត្រូវ​បាន​សំឡឹង​ឃើញ​នៅ​ព្រលាន​យន្តហោះ​ប៉េកាំង​។​

​ប្រភព​ដដែល​ឲ្យដឹងថា មន្ត្រី​រូប​នេះ​បាន​ដឹកនាំ​ប្រតិភូ​របស់​កូរ៉េខាងជើង ដើម្បី​ជួប​ប្រជុំ​ជាមួយ​ក្រុម​ការងារ​អាមេរិក សំដៅ​ពិភាក្សា​បញ្ហា​ភស្តុភា និង​សន្តិសុខ នៃ​ការប្រព្រឹត្តទៅ​ជំនួប​កំពូល​ថ្ងៃទី ១២ ខែមិថុនា ខាងមុខនេះ ។​

​ប្រភព​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន និង​កូរ៉េខាងត្បូង ឲ្យដឹងថា មន្ត្រី​កូរ៉េខាងជើង ដែល​មាន​វត្តមាន​នៅ​ប៉េកាំង តាំងពី​ថ្ងៃ​ទី ២៤-២៦ ខែ​ឧសភា គឺ​លោក Kim Chang Son មេដឹកនាំ​ក្រុម​ជំនួយការ​របស់​លោក គីម ជុង​អ៊ុន ។​

​លោក Kim Chang Son

​ក្រុមការងារ​របស់​អា​មេរិក​ដឹកនាំ​ដោយ​អនុប្រធាន​ខុ​ទ្ទ​ការ​ល័យ​សេត​វិមាន Joe Hagin ក៏​ត្រូវ​បាន​ដឹងថា កំពុង​ធ្វើដំណើរ​មក​កាន់​សិង្ហ​បុរី​ផងដែរ ។​

​បើតាម វ៉ាស៊ីនតោន ប៉ុស្តិ៍ កាលពី​ថ្ងៃ​ទី ២៧ ខែ​ឧសភា ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ហ្វីលីពីន លោក Sung Kim ត្រូវ​បាន​កោះហៅ ដើម្បី​ដឹកនាំ​ប្រតិភូ​មួយ​ទៅកាន់​កូរ៉េខាងជើង​តាំងពី​ថ្ងៃ​ទី ២៧ ខែ​ឧសភា ៕ សូ​យ​ន

spot_img
×