Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពាវនាវ​ឲ្យ​បង្កើន​ការវិនិយោគ​លើ​ខ្សែចង្វាក់​តម្លៃ​ដំឡូង​មី ដើម្បី​ធានា​និរន្ត​ភាព​ពាណិជ្ជកម្ម​ដំឡូង​មី​

spot_img

សៀមរាប​៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ បង្កើន​ការវិនិយោគ​លើ​ការអភិវឌ្ឍ​ចង្វាក់​តម្លៃ​ដំឡូង​មី ដើម្បី​ធានា​និរន្ត​ភាព​ពាណិជ្ជកម្ម​ដំឡូង​មី​នៅ​កម្ពុជា ខណៈ​ដំឡូង​មី​គឺជា​ពាណិជ្ជកម្ម​ដ៏​សំខាន់ និង​មាន​សក្តានុពល​បំផុត ដែល​អាចបង្កើត​ការងារ​ពហុ​វិស័យ​ជូន​ប្រជាជន និង​នាំមក​នូវ​ប្រាក់ចំណូល​យ៉ាងច្រើន សម្រាប់​សេដ្ឋកិច្ចជាតិ​។

​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ “​វេទិកា​ធុរកិច្ច និង​វិនិយោគ​ដំឡូង​មី​” ដែល​រៀបចំឡើង កាលពី ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅឯ​មជ្ឈមណ្ឌល​សន្និសីទ សុខា​អង្គរ នា​ខេត្តសៀមរាប លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មានប្រសាសន៍ថា ដំឡូង​មី​គឺជា​ពាណិជ្ជកម្ម​ដ៏​សំខាន់ និង​មាន​សក្តានុពល​បំផុត ដែល​អាចបង្កើត​ការងារ​ពហុ​វិស័យ​ជូន​ប្រជាជន និង​នាំមក​នូវ​ប្រាក់ចំណូល​យ៉ាងច្រើន សម្រាប់​សេដ្ឋកិច្ចជាតិ​។ “​វា​តម្រូវឱ្យមាន​ការវិនិយោគ​កាន់តែច្រើន ពី​វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ លើ​ខ្សែសង្វាក់​តម្លៃ​រាប់​តាំងពី​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​, ក្រុមហ៊ុន​ផលិត​ជី និង​គ្រាប់ពូជ​, អ្នក​ផលិត និង​កែច្នៃ​ម្ហូបអាហារ​, ភ្នាក់ងារ​ផ្សព្វផ្សាយ​ទីផ្សារ និង​ជំរុញ​ការនាំចេញ ព្រមទាំង​ក្រុមហ៊ុន​ភ័ស្តុភារ និង​ដឹកជញ្ជូន​” លោក ប៉ាន សូរ​ស័ក្តិ មានប្រសាសន៍​។​

​បន្ថែម​លើស​នេះ លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​អំពី​ទំនាក់ទំនង​រវាង​ពាណិជ្ជកម្ម និង​ការវិនិយោគ និង​បានបង្ហាញ​អំពី​ដំណោះស្រាយ​សមស្រប ចំពោះ​ការផ្លាស់ប្តូរ​ចំនួន​បី ដែល​កម្ពុជា​កំពុង​ប្រឈម​នៅ​សព្វថ្ងៃ​នៅក្នុង​វិស័យ​ដំឡូង​មី រួមមាន​៖ (១) ការកើនឡើង​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា និង​របៀប​ដែល​ក​ម្ព​ជា​អាច​ទាញយក​ផលប្រយោជន៍​ពាណិជ្ជកម្ម និង​លំហូរ​វិនិយោគ ដើម្បី​ព​ន្លឿ​ន​កំណើន​លូតលាស់ និង​ការអភិវឌ្ឍ​នៅក្នុង​សេដ្ឋកិច្ចពិភពលោក (២) របៀប​ដែល​ពាណិជ្ជកម្ម និង​ការវិនិយោគ ត្រូវបាន​ផ្សារភ្ជាប់​គ្នា​កាន់តែខ្លាំង​ឡើង​នៅក្នុង​សេដ្ឋកិច្ច​ដំឡូង​មី និង (៣) របៀប​ដោះស្រាយ​បញ្ហា​ប្រឈម ចេញពី​ទស្សនវិស័យ​គោលនយោបាយ​។​

​ទន្ទឹមគ្នា​នេះដែរ លោក នី​ក ប៊ឺ​រេ​សហ្វ​ត (Nick Beresford) នាយក​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) បាន​មានប្រសាសន៍ថា ផលិតកម្ម​ដំឡូង​មី​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ដោយសារ​តែមាន​តម្រូវការ​ខ្ពស់​ពី​ទីផ្សារ​សាកល ដើម្បី​កែច្នៃ​ជា​ផលិតផល​សម្រេច​ផ្សេងៗ​។ កត្តា​នេះ បានផ្តល់​នូវ​ប្រភព​កំណើន​ថ្មី​សម្រាប់​កម្ពុជា​, ឱកាស​សម្រាប់​អភិវឌ្ឍន៍​តំបន់​ជនបទ និង​ការបង្កើន​ប្រាក់ចំណូល​ប្រជាជន ដែល​មិន​ត្រឹមតែ​សំរាប់​ឧស្សាហកម្ម​ទេ ប៉ុន្តែ​ក៏​សម្រាប់​គ្រួសារ​កសិករ​ដែលមាន​ប្រាក់ចំណូល​ទាប​ផងដែរ​។​

“​យើង​មើលឃើញ​ករណី​អាជីវកម្ម​ច្បាស់លាស់​មួយ សម្រាប់​ការវិនិយោគ​វិស័យ​ឯកជន​លើ​វិស័យ​ដំឡូង​មី នៅក្នុង​ប្រទេស​កម្ពុជា ដែល​ផ្តល់​តម្លៃ​ប្រកួតប្រជែង​ខ្ពស់​សម្រាប់​ដំឡូង​មី​ឆៅ និង​កែច្នៃ​។ ប្រទេស​នេះ សម្បូរ​ដី​មាន​ជីជាតិ អាច​ផលិត​បាន​ដំឡូង​មី 20 តោន​ក្នុង​មួយ​ហិកតា ខ្ពស់ជាង​ឧស្សាហកម្ម​ស្តង់ដារ​ទាំង ១២​ផ្សេងទៀត​” លោក នី​ក ប៊ឺ​រេ​សហ្វ​ត បាន​គូសបញ្ជាក់​។​

​លោក នាយក​អង្គការ UNDP ក៏បាន​សង្កត់ធ្ងន់​ពី​តួនាទី​សំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួងពាណិជ្ជកម្ម ក្នុងការ​ផ្តល់នូវ​បរិយាកាស​ចាំបាច់ សម្រាប់​កាត់បន្ថយ​ហា​នី​ភ័យ និង​ស្រូប​ទាញ​ការវិនិយោគ​ឯក​ជនក​ម្រិ​ត​ខ្ពស់​ដូចជា​៖ ការបង្កើត​គោលនយោបាយ​ច្បាស់​លា​ល់ និង​ការវិនិយោគ​សាធារណៈ​នៅក្នុង​វិស័យ​សំខាន់ៗ ដើម្បី​ត​ភ្ជាប់​កសិករ និង​ក្រុមហ៊ុន​ឯកជន ជាមួយ​កាលានុវត្តភាព​សេដ្ឋកិច្ច​។​

​សូមបញ្ជាក់ថា ក្រោម​ការសហការ និង​គាំទ្រ​ពី​កម្មវិធី UNDP “​វេទិកា​ធុរកិច្ច និង​វិនិយោគ​ដំឡូង​មី​” នឹងត្រូវ​រៀបចំឡើង​ក្នុង​រយៈពេល ២​ថ្ងៃ​។ សម្រាប់​ពិធី​បើក​ព្រឹក​នេះ ក៏បាន​ទាក់ទាញ​ការចូលរួម​យ៉ាងច្រើន ពី​មន្ត្រី​រាជរដ្ឋាភិបាល សេដ្ឋវិទូ អ្នកជំនាញ​កសិកម្ម តំណាង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​ប្រមាណ ២០០​នាក់​។ គោលបំណង​សំខាន់​នៃ​វេទិកា​នេះ គឺ​ដើម្បី​ពិភាក្សា និង​ស្វែងរក​ធាតុ​ចូល ដើម្បី​រៀបចំ​គោលនយោបាយ និង​យុទ្ធសាស្ត្រ សំដៅ​អភិវឌ្ឍន៍​វិស័យ​ដំឡូង​មី​កម្ពុជា ដែលជា​ដំណាំ​មាន​សក្តានុពល​ពាណិជ្ជកម្ម​ខ្ពស់ បន្ទាប់ពី​វិស័យ​ស្រូវ​/​អង្ករ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×