Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមយុទ្ធ​បាញ់​គ្រាប់​ពិត លំ​ហាត់​ហនុមាន​មាស បាញ់​សាកល្បង ចំ​គោលដៅ​

spot_img

​កំពត​៖ នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន បានឲ្យដឹងថា ទម្រាំ​រាជរដ្ឋាភិបាល ពិសេស​ក្រសួង​ការពារជាតិ រៀបចំ​សមយុទ្ធ​បាញ់​គ្រាប់​ពិត លំ​ហាត់​ហនុមាន​មាស ២០១៨ នេះ​ឡើង គឺ​ក្រុម​មន្ត្រី​ពាក់ព័ន្ធ បាន​ប្រឹងប្រែង​រៀបចំ អស់​រយៈពេល​៣​ឆ្នាំ​មកហើយ ហើយ​ទទួលបាន​លទ្ធផល​ល្អ​គាប់ប្រសើរ ក្នុងពេល​បាញ់​សាកល្បង​ប៉ុន្មាន​ថ្ងៃនេះ ចំ​គោលដៅ​ផ្ទួនៗ​។​

​នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ ថ្លែង​នៅ​ទីលាន​បាញ់​គ្រាប់​ពិត​តេជោ​សែន​ជុំ​គិរី ខេត្ត​កំពត នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៨ ក្នុង​ពិធី​បាញ់​ត្រួតពិនិត្យ​នៃ​ការហ្វឹកហ្វឺន​លំ​ហាត់​ហនុមាន​មាស​ឆ្នាំ​២០១៨​។

​នាយ​ឧត្តមសេនីយ៍ បានបញ្ជាក់​ថា “​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បណ្តា​ប្រភេទ​ទ័ព ទ័ព​ជំនាញ អាជ្ញាធរ​ដែនដី បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស បញ្ជាការដ្ឋាន​កាំភ្លើង​ធំ បញ្ជាការដ្ឋាន​អង្គរក្ស កងពល​តូច​ថ្មើរជើង​លេខ​៧០ ទីចាត់ការ​ហ្វឹកហ្វឺន និង​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​សហការ​យ៉ាង​ក្លៀវក្លា ក្នុង​ការហ្វឹកហ្វឺន​លំ​ហាត់​ហនុមាន​មាស​ឆ្នាំ​២០១៨ និង​បាន​បាញ់​ត្រួតពិនិត្យ​នា​ថ្ងៃនេះ ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​”​។​

​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រក្សា​បាន​យ៉ាងរឹងមាំ​នូវ​ខឿន​ការពារជាតិ របស់​ប្រជាជន ខឿន​សន្តិសុខ​ជាតិ ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេស រក្សា​បាន​យ៉ាងរឹងមាំ​នូវ​សន្តិភាព ដែល​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការអភិវឌ្ឍ​ជាតិ ឱ្យ​កាន់តែ​រីកចម្រើន​។ កត្តា​សុខសន្តិភាព បាន​ផ្តល់​ឱកាស​មាស ឱ្យ​កងយោធពល​ខេមរភូមិន្ទ ខិតខំ​ពង្រឹង​សមត្ថភាព គុណភាព​របស់​ខ្លួន​តា​មរយៈ​ការហ្វឹកហ្វឺន ដូចដែល​យើង​បាន​ឃើញ​នៅ​ថ្ងៃនេះ​។ ការ​ហ្វឹកហ្វឺនេះ ដើម្បី​ពង្រឹង​សមត្ថភាព ចំណេះដឹង ជំនាញ និង​វាស់​ស្ទង់​សមត្ថភាព របស់​កង​យោធពលខេមរភូមិន្ទ ជាពិសេស ដើម្បី​ធ្វើ​ជារ​បង​ដ៏​រឹងមាំ​នៃ​កិច្ច​ការពារ​ជាតិ ថែរក្សា​សន្តិភាព ការពារ​បូរណភាព​ទឹកដី ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល គឺ​មិន​ឈ្លានពាន​គេ ហើយក៏​មិន​អនុញ្ញាត​ឱ្យ​គេ​ឈ្លានពាន​សូម្បីតែ​មួយ​មីល្លីម៉ែត្រ​បានឡើយ​។​

​លោក​បាក​បញ្ជាក់ថា “​ខ្ញុំ​សូម​ផ្តាំផ្ញើរ​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ ត្រូវខិតខំ​កែលម្អ​នូវ​ចំណុច​ខ្វះខាត​មួយចំនួន រៀបចំ​កែលម្អ​យុទ្ធោបករណ៍ និង​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ តាម​លក្ខណៈ​បច្ចេកទេស សំដៅ​សម្រេច​បាន​ជោគជ័យ ក្នុង​ការបាញ់​គ្រាប់​ពិត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​៣០ ខែ​ឧសភា ខាងមុខនេះ​”​។​

​លោកនាយ​ឧត្តមសេនីយ៍ បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បន្ត​ពន្យល់​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យបាន​ជ្រាប​ច្បាប់​ថា កិច្ចការពារ​មាតុភូមិ​របស់​យុទ្ធជន​ខ្មែរ គ្មាន​ពេល​បាន​សម្រាក​ឡើយ ពោល​នៅពេល​មាន​សុខសន្តិភាព កងទ័ព​ត្រូវមាន​ភារកិច្ច​ហ្វឹកហ្វឺន​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​បង្កើន​គុណភាព និង​មាន​សមត្ថភាព ពីព្រោះ​តែ​កងទ័ព​កម្ពុជា​បាន​ឈាន​ដល់​កម្រិត​មួយ​ហៅថា កងទ័ព​ដែល​មាន​លក្ខណៈ​អន្តរជាតិ ឬ​ក្នុង​តំបន់​។

​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​បន្ថែមថា ទីតាំង​ដែល​កងទ័ព​កំពុង​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត លំ​ហាត់​ហនុមាន​មាស ២០១៨ ក្នុង​បន្ទាយ​តេជោ​សែន​ជុំ​គិរី ដែល​មាន​ផ្ទៃដី​ជាង​១​ម៉ឺន​ហិកតា ស្ថិតនៅ​ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គិរី ខេត្ត​កំពត​នោះ នឹង​ក្លាយជា​កន្លែង​ហ្វឹកហ្វឺន​ការពារ​អាកាស ដូចជា​ការបាញ់​ទម្លាក់​ឧទ្ថម្ភាគចក្រ ទម្លាក់​គ្រាប់បែក​ពីលើ​ឧទ្ថម្ភាគចក្រ និង​លំ​ហាត់​កងទ័ព​ជាច្រើន​លើក​ទៀត​។​

​នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន បាន​ថ្លែងថា កាលពី​ជាង​៣​ឆ្នាំមុន មិន​អាច​និយាយ​ប្រាប់​បានទេ គ្រាន់តែ​ថា​កន្លែង​កងទ័ព​តែ​ប៉ុណ្ណោះឯង មកដល់ពេលនេះ​បានដឹងថា សារសំខាន់​នៃ​តំបន់​នេះ​ធ្វើ​អ្វីខ្លះ នៅ​មាន​ការសាកល្បង​បាញ់​ច្រើនលើក​តទៅទៀត ហើយ​ជា​កន្លែង​ហ្វឹកហ្វឺន ជាពិសេស​នៅ​ទីនេះ ផ្ទៃ​ដី​របស់​យើង​មាន​ប្រមាណ​ជាង ១​ម៉ឺន​ហិកតា​នេះ នៅ​ថ្ងៃក្រោយ​នឹង​ហ្វឹកហាត់​ខាង​ការពារ​អាកាស អាច​ថា​ទម្លាក់​គ្រាប់បែក ឬ​មួយ​ក៏​បាញ់​ឧទ្ថម្ភាគចក្រ ឬ​មួយ​ក៏​ទម្លាក់​គ្រាប់បែក​ពីលើ​ឧទ្ថម្ភាគចក្រ ក៏​យក​តំបន់​នេះ​ដែរ​។​

​បើ​តាម​នាយ​ឧត្តមសេនីយ៍ ឥត សា​រ៉ា​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​គណៈកម្មការ​បាញ់​គ្រាប់​ពិត បានបញ្ជាក់​ថា លំ​ហាត់​នេះ​ធ្វើឡើង​ក្នុង​រូបភាព​កងពលតូច​គ្រឿងយន្ត​អន្តរាគមន៍ ក្នុង​រចនាសម្ព័ន្ធ​កងពលតូច​អន្តរាគមន៍ មានដូចជា វរ​សេនា​តូច​រថពាសដែក វរ​សេនា​តូច​រថក្រោះ T55 វរ​សេនា​តូច​កាំភ្លើង​ធំ និង​បង្កើន​បន្ថែម​ឲ្យ​កាំភ្លើង​យុទ្ធសាស្ត្រ BM21 RM70 ជាដើម​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×