Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​៤​នាក់​ត្រូវបាន​នគរបាល​ស្រុក​សំរោង​ទង ចាប់ខ្លួន​

spot_img

កំពង់ស្ពឺ ៖ កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ឃុត សុផល អធិការ​ស្រុក បាន​បង្ក្រាប​ករណី​ជួញដូ​គ្រឿងញៀន​២​ករណី ភូមិ​ក្រាំង​ស្នួល ឃុំ​ព្នាយ​នឹង​ភូមិ​អង្គ​តា​ឡឹ​ក ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ដោយ​បាន​ឃាត់​បាន​មុខសញ្ញា ៤​នាក់​ដកហូត​ថ្នាំញៀន និង​សម្ភារៈ​មួយចំនួន​។​

​កម្លាំង​នគរបាល​ជំនាញ បានបញ្ជាក់​ថា ថ្ងៃ​ចន្ទ ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៨ នគរបាល​ជំនាញ​ស្រុក​សំរោង​ទង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ឃុត សុផល អធិការ​ស្រុក ធ្វើការ​បង្ក្រាប​ករណី​ជួញដូ​គ្រឿងញៀន​ចំនួន ២ ករណី នៅ​ភូមិ​ក្រាំង​ស្នួល ឃុំ​ព្នាយ នឹង ភូមិ​អង្គ​តា​ឡឹ​ក ឃុំ​សំបូរ ស្រុក​សំរោង​ទង ឈាន​ទៅ​ឃាត់​មនុស្ស​ចំនួន ៤ នាក់ ដកហូត សារធាតុ​ញៀន ១០ កញ្ចប់ ( ធំ ១ កញ្ចប់ ~​មធ្យម ១ កញ្ចប់ ~​តូច ៨ កញ្ចប់ ) ជញ្ជីង​ថ្លឹង​គ្រឿន​ញៀន ចំនួន ១ ទូរស័ព្ទដៃ​២ គ្រឿង ម៉ូតូ ១ គ្រឿង​និង​សម្ភារៈ​មួយចំនួន​។​

​ករណី​ទី​១៖​វេលា​ម៉ោង​១៤​និង​៣០​នាទី កម្លាំង​នគរបាល​ស្រុក​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ឈ្មោះ ម៉ក់ សៀវ​ប៉ែ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ភូមិ​ត្រពាំង​លាន ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ មក​ស្នាក់នៅ​ផ្ទះ​របស់​ឈ្មោះ ប៊​ន ជា​ប្ដី ប្រពន្ធ ភូមិ​ក្រាំង​ស្នួល ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ដកហូត​បាន​គ្រឿងញៀន​ចំនួន​៥​កញ្ចប់​តូច ទូរស័ព្ទដៃ​មួយ​គ្រឿង​។​

​ករណី​ទី​២៖​វេលា​ម៉ោង​១៦​និង​៤០​នាទី កម្លាំង​ជំនាញ​ស្រុក​បាន​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់​ទៀត​
​ទី​១.​ឈ្មោ លៀង ឡូញ ហៅ​ឆ្លូញ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ឈូក​សោម ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ទី​២.​ឈ្មោះ ហេង សុវណ្ណរិទ្ធ ហៅ ក្លិច ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ភូមិ​អង្គ​តា​ឡឹ​ក ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ និង​ទី​៣.​ឈ្មោះ សុខ ឆៃ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ភូមិ​អង្គ​តា​ឡឹ​ក ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ជា​ម្ចាស់ផ្ទះ ដកហូត​គ្រឿងញៀន​ជាក់ស្ដែង ចំនួន ៥ កញ្ចប់ ធំ ១ កញ្ចប់ មធ្យម ១ កញ្ចប់ តូច ៣ កញ្ចប់ ជញ្ជីង​ថ្លឹង​គ្រឿងញៀន ១ ទូរស័ព្ទដៃ ១ គ្រឿង នឹង​សម្ភារៈ មួយចំនួនទៀត​។​

​លោក​អធិការ​ស្រុក​បញ្ជាក់ថា ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​កម្លាំង​ជំនាញ​កំពុក​សាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×