Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បង្ក្រាប​ក្រុម​ញៀន​ល្បែង​ជើង​មួយ ឃាត់​មនុស្ស​៦​នាក់​

spot_img

​កណ្តាល ៖ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្ម​នគរបាល​ទណ្ឌ​កម្រិត​ស្រាល បាន​ប្រតិបត្តិ​ការស្រាវជ្រាវ​បង្ក្រាប​ទីតាំង​បើក​ល្បែង​អាប៉ោង​ខុសច្បាប់​មួយកន្លែង នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៣​និង​៣០​នាទី នៅ​ចំណុច ផ្ទះ​ឈ្មោះ ប៉ែន ថុល​ដែល​ជា​ម្ចាស់ផ្ទះ ភូមិ​ទួល​ដូង ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។​

​លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល បានឲ្យដឹងថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​បាន​ឃាត​ខ្លួន​ជនសង្ស័យ​៦​នាក់​រួមមាន​ទី​១-​ឈ្មោះ ស៊ិន គុន ភេទ​ប្រុស អាយុ ៦៦​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ចំបក់ ឃុំ​ជ្រៃ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ទី​២-​ឈ្មោះ សុខ ជា ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ច្រក​ចំ​បក់ ឃុំ​ជ្រប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ទី​៣-​ឈ្មោះ ដង យ៉ឹង​ហ្វាង ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្ត​កណ្ដាល ទី​៤-​ឈ្មោះ ផល ស៊ី​ដា​រ៉ា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​តា​រាប ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ទី​៥-​ឈ្មោះ ឆាយ ហុក ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​តា​អុង ឃុំ​ពាមឧ​ញ៉ា​អុង ស្រុក​ល្វាឯម ខេត្ត​កណ្ដាល និង​ទី​៦-​ឈ្មោះ ឆោម ឆៃ​យ៉ា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​តា​រាប ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។ វត្ថុតាង​ចាប់យក ៖​មេ​អាប៉ោង​៨ និង ប្រដាប់​ខាត​ជើង​អាប៉ោង មួយ​សន្លឹក គម្រប​មួយ កម្រាល​អាប៉ោង​មួយ ទូរស័ព្ទដៃ​ស៊េរី​ទំនើប ៧​គ្រឿង លុយ​ដុល្លារ ៨៧៥​ដុល្លារ លុយ​ខ្មែរ ៣.៧០០.០០០​រៀល រថយន្ត​២​គ្រឿង ម៉ាក​កាមរី​បា​ឡែន ស្លាក​លេខ ភ្នំពេញ 2V-7570 ពណ៌​ស្ក ម៉ាក​ការ​មី​ឆ្លាម ស្លាក​លេខ ភ្នំពេញ 2Q-7796 ពណ៌​ទឹកប្រាក់​។​

​លោក​ឧត្តមសេនីយ៍ទោ​បន្តថា កម្លាំង​ជំនាញ​បានទទួល​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ថា មាន​សកម្មភាព​លេងល្បែង​ស៊ីសង នៅ​ចំណុច​ផ្ទះ​ឈ្មោះ ប៉ែន ថុល ភូមិ​ទួល​ដូង ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។ ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​កណ្ដាល ក្រោម​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ បង្ក្រាបបាន​ជនសង្ស័យ​៦​នាក់ រួម​និង​វត្ថុតាង​បញ្ជូន​មក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ដើម្បី​បន្ត​ចាត់ការ តាម​នីតិវិធី ហើយ​ជនសង្ស័យ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×