Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយចិត្តអប្រិយ​​​ត្រូវចាប់ខ្លួន បន្ទាប់លក់​កូនស្រី​អាយុ​១​ឆ្នាំ ដើម្បីយកលុយ​​​មក​​​​ធ្វើ​​​រឿង​​​ដ៏​​ហួស​​ចិត្ត​​មួយ​​នេះ!!

spot_img

​ជាការ​ពិតណាស់ ក្តី​ស្រលាញ់​របស់​ម្តាយ គឺ​ស្តែងឡើង​ពី​ទឹកចិត្ត​ដ៏​បរិសុទ្ធ និង​គ្មាន​លក្ខខណ្ឌ​ឡើយ ព្រោះតែ​ម្តាយ​នឹង​លះបង់​អ្វីៗ​គ្រប់យ៉ាង ក៏​ព្រោះតែ​ដើម្បី​ផលប្រយោជន៍​ដល់​កូនៗ ។ ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ និង​ហួសចិត្ត​ខ្លាំងណាស់ ដែល​ស្ត្រីជន​ជាតិចិន​ម្នាក់នេះ បែរ​ធ្វើ​មាន​ចិត្តគំនិត​ផ្ទុយស្រឡះ ដោយ​លក់​កូនស្រី​របស់​ខ្លួន ដើម្បី​យកលុយ​ទៅ​ទិញ​ផលិតផល និង​របស់របរ​ប្រាស់ សម្រាប់​តុបតែង​ខ្លួន (make-up) ។​

​យោងតាម Shanghaiist ស្ត្រី​ម្នាក់​ឈ្មោះថា Yu បាន​ទៅកាន់​ប៉ុស្តិ៍ប៉ូលីស នៅ​ទីក្រុង Zhengzhou នៃ​ខេត្ត Henan ប្រទេស​ចិន ដើម្បី​ដាក់ពាក្យ​បណ្តឹង​អំពី​កូនស្រី​អាយុ​១​ឆ្នាំ​របស់​នាង ដែល​បាន​បាត់​ខ្លួន​ឈ្មោះ HuaHua ។​

Yu ដែល​មកពី​ខេត្ត Yunnan បាន​និយាយថា នាង​បាន​ទៅកាន់​ខេត្ត Henan ក្នុង​គោលដៅ​ដើរលេង​កម្សាន្ត ។ នៅ​ពាក់កណ្តាល​នៃ​ការលេង Yu ស្រាប់តែ​បាត់​កូនស្រី​អាយុ ១ ឆ្នាំ របស់​នាង នៅក្នុង​ស្ថានីយ​រថភ្លើង ។​

​ទោះយ៉ាងណា ក្រោយ​រយៈពេល ១០ ម៉ោង នៃ​ការស៊ើបអង្កេត ប៉ូលីស​បាន​រកឃើញថា ក្មេងស្រី​តូច​នោះ​ពិតជា​ពុំ​បាត់​ខ្លួន​ទេ ប៉ុន្តែ ផ្ទុយទៅវិញ នាង​តូច​ត្រូវបាន​លក់​ដោយ​ម្តាយ​របស់​នាង​ផ្ទាល់​តែម្តង ។​

​ប្រឈម​នឹង​ទង្វើ​ដ៏​រន្ធត់​របស់ខ្លួន ស្ត្រី​ជា​ម្តាយ​រូបនេះ បានសម្រេច​សារភាពថា នាង​បាន​លក់​កូនស្រី​ក្នុងតម្លៃ ៥០,០០០ យ័ន (៧៨០០ ដុល្លារ​) នៅពេលដែល​នាង​បាន​មកដល់​ក្នុង​ទីក្រុង Zhenzhou ។

​បន្ទាប់ពី​លក់​កូនស្រី​បាន​ជោគជ័យ Yu ក៏បាន​ចំណាយលុយ ៦ ពាន់​យ័ន ដើម្បី​ទិញ​គ្រឿងសំអាង និង​ផលិតផល​ផ្សេង​តុបតែង​ខ្លួន​ផ្សេងៗ ។​

​នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨ ប៉ូលីស​បាន​តាមដាន និង​ជួយសង្គ្រោះ​ក្មេងស្រី​តូច​ពី​សោកនាដកម្ម​ដែល​ម្តាយ​របស់​នាង​បានធ្វើ និង​ប្រគល់​នាង​ទៅ​ឲ្យ​ឪពុក​របស់​នាង ។ គេ​ក៏​សង្ឃឹមថា ឪពុក​របស់​នាង​នឹង​មើលថែ​នាង​បានល្អ​ប្រសើរ ៕ ចន្ទី​

spot_img
×