Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​កម្ពុជា​ចូលរួម​កម្មវិធី​អភិវឌ្ឍន៍​ភាពជា​អ្នកដឹកនាំ​នយោបាយ​

spot_img

​ភ្នំពេញ ​៖ វគ្គ​បណ្តុះបណ្តាល​កម្មវិធី​អភិវឌ្ឍន៍ ភាពជា​អ្នកដឹកនាំ​នយោបាយ​វគ្គ​ទី​១២ បាន​ដំណើការ​ជាមួយ​ការចូលរួម​ពី​យុវជន​កម្ពុជា ដើម្បី​ចែករំលែក​នូវ​ចំណេះដឹង និង​បទពិសោធន៍ ក្នុង​ភាព​ជា​អ្នកដឹកនាំ​នៅក្នុង​សង្គម​គ្រួសារ ស្ថាប័ន និង​សង្គមជាតិ ដែល​ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃទី ២៨ ខែ​ឧសភា ឆ្នាំ​២០១៨​។

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បានបញ្ជាក់​ថា​តាមរយៈ​វគ្គ​បណ្តុបណ្តាល​នេះ យុវជន​មាន​ឱកាស​ចូលរួម​ចែករំលែក​នូវ​ចំណេះដឹង និង បទពិសោធន៍​ទាក់ទង​នឹង ភាពជា​អ្នកដឹកនាំ ប្រកបដោយ គុណភាព ភាពឈ្លាសវៃ ធ្វើយ៉ាងណា​ក្លាយជា​យុវជន​គំរូ ជា​អ្នក​បន្តវេន ក្នុង​ការចូលរួម​អភិវឌ្ឍន៍​សង្គម និង​ប្រទេសជាតិ​ឱ្យមាន​ការរីកចំរើន​។ យ៉ាងណា មិញ សម្រាប់​វគ្គ​១២​នេះ មាន​សិក្ខាកាម​ចំនួន​២១០​នាក់ ដែល​មកពី​ក្រសួង ស្ថាប័ន មកពី​ខេត្ត​មួយចំនួន​។ សូមបញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​កម្មវិធី​អភិវឌ្ឍន៍ ភាពជា​អ្នកដឹកនាំ​នយោបាយ​វគ្គ​ទី​១២ មាន​ការអញ្ជើញ​ចូលរួម​ចែករំលែក​បទពិសោធន៍​និង​ចំណេះដឹង​ផ្ទាល់​ពី លោក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាលជាតិ ដែល​បាន​ផ្តោត​សំខាន់ លើ​ការអនុវត្ត គោលដៅ និង​ភារកិច្ច​របស់​ខ្លួន បម្រើ​ដល់​ប្រជាជន​និង​សង្គមជាតិ ឱ្យមាន​គុណភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕ ​ដោយ​៖​បញ្ញស័​ក្តិ​

spot_img
×