Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​បាន​ថ្នាំញៀន ៨​កញ្ចប់ និង​ម្នាក់​ទៀត​រត់គេច​ខ្លួន​

spot_img

​កណ្តាល​៖​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្វាយ​រលំ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​បាន​ថ្នាំញៀន ៨​កញ្ចប់ ក្នុងករណី ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ដែល​ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅ​ថ្ងៃ ទី ២៨ ខែ ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង ២៣​និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ឌុល ឡា​ភេទ​ប្រុស ស្ថិតក្នុង​ភូមិ លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

​នគរបាល​ស្រុក​ស្អាង បានឱ្យដឹងថា ជនសង្ស័យ​ចំនួន ២​នាក់ ​ឈ្មោះ​ផូ ចិ​ត្រា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ ខ្មែរ​មុខរបរ ជាង​ដែក ទីលំនៅ​បច្ចុប្បន្ន​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល ឃាត់ខ្លួន ឈ្មោះ ឌុល​ឡា​ភេទ ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​លេខ​១​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល គេចខ្លួន​​ហើយ​វត្ថុតាង​ចាប់​យក​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន ៨​កញ្ចប់​តូច​។​

នៅ​ថ្ងៃ​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​កើតហេតុ​ខាងលើ ភ្លាម​នោះ​លោក​អនុ​សេនី​ឯក​ឡោ សុ​ខៃ ជា​នាយ​ប៉ុស្តិ៍ បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្វាយ​រលំ ដល់​កន្លែងកើតហេតុ បាន​ធ្វើ​ការឃាត់ខ្លួន​ឈ្មោះ​ផូ ចិ​ត្រា និង​រក​ឃើញ​ម្សៅ​ក្រាម​ព​ណ៍ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​៨​កញ្ចប់​តូច នៅ​ក្បែរ​ខ្លួន​ឈ្មោះ​ផូ ចិ​ត្រា​។ ចំណែក​ឈ្មោះ​ឌុល ឡា បាន​រត់គេច​បាត់​ពី​កន្លែង​កើត​។ បន្ទាប់មក​ក៏​ឃាត់ខ្លួន​ឈ្មោះ​ផូ ចិ​ត្រា រួម​នឹង​វត្ថុតាង​បញ្ជូន​មក​ប៉ុស្តិ៍ ដើម្បី​សាកសួរ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ ផូ ចិ​ត្រា បាន​សារភាព​ថា គ្រឿងញៀន​(​ម៉ា​ទឹកកក​) ចំនួន​១ កញ្ចប់ ជា​របស់​ខ្លួន និង​ចំនួន​៧​កញ្ចប់​ទៀត គឺជា​របស់​ឈ្មោះ​ឌុល ឡា បាន​ប្រគល់​មក​ខ្លួ​។​បច្ចុប្បន្ន​ជនសង្ស័យ បាន​បញ្ជូន​ទៅ អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវីធី ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×